Social Network

ចំណាប់ខ្មាំង២៦នាក់ ដែលក្នុងនោះមានកម្ពុជាផងដែរ ត្រូវបានក្រុមចោរសមុទ្រ សុម៉ាលីចាប់ខ្លួនតាំងពីឆ្នាំ២០១២ ត្រូវបានដោះលែង

Mogodishu៖ ទីភ្នាក់ចិន ស៊ិនហួចុះផ្សាយ នៅថ្ងៃចន្ទទី២៤ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមចោរសមុទ្រ របស់ប្រទសសុម៉ាលី កាលពីថ្ងៃសៅរ៍ បានសម្រេចចិត្ត ដោះលែង ចំណាប់ខ្មាំងចំនួន ២៦នាក់ ដែលត្រូវបាន គេចាប់ឃុំខ្លួន អស់រយៈពេលជិត ៥ឆ្នាំមកហើយ ។

នាវា FV Naham 3 ដែលត្រូវបាន ក្រុមចោរសមុទ្រ ប្លន់យកទៅតាំង តែពីខែមិនា ឆ្នាំ២០១២ ដោយក្នុងនោះ ក្រុមការងារ ដែលធ្វើការ នៅលើនាវានោះ សរុបមាន ២៩នាក់ ដោយម្នាក់ស្លាប់នៅពេលដែល ក្រុមចោរសមុទ្រ ប្លន់ ២នាក់ទៀត ស្លាប់ដោយសារជំងឺ ចំណែកអ្នក ដែលនៅសល់ បានចំណាយ ពេលវេលាជិត៥ឆ្នាំ រស់នៅលើកោះមួយ នៅក្នុងប្រទេសសុម៉ាលី ។

ក្រុមចំណាប់ ខ្មាំងភាគច្រើន ដែលគេបានជឿជាក់ថា សុទ្ធតែជាមនុស្សប្រុស ដែលមានប្រភព មកពីប្រទេសចិន ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម និងក៏មានមក ពីប្រទេសកម្ពុជា ផងដែរ ៕

ដកស្រង៉ពី៖ដើមអម្ពីល