Social Network

ក្រុមសកម្មប្រយុទ្ធតាលីបង់ ចំនួន ៣៧០នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេល​​ប្រតិបត្តិការ ដោយយោធាអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ ព័ត៌មានឲ្យដឹង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ថា ក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ចំនួន ៣៧០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ ដោយយោធា អាហ្វហ្គានីស្ថាន ។

ប្រភពបាន ចុះផ្សាយថា ក្នុងរយៈពេល២០ថ្ងៃ មកនេះ នៅក្នុងសកម្មភាព បោសសម្អាត ក្រុមសកម្ម ប្រយុទ្ធតាលីបង់ នៅក្នុងខេត្ត Ghazni ក្រុមយោធារដ្ឋាភិបាល បានសម្លាប់ ក្រុមនេះអស់ ៣៧០នាក់ ពិសេស នៅតំបន់ភាគ ខាងកើតខេត្តនេះ ។

គេឃើញក្រុមយោធា របស់រដ្ឋាភិបាល បាននាំគ្នាហ្វឹកហាត់ និងត្រៀមលក្ខណៈ យ៉ាងអង់អាច ក្នុងការប្រយុទ្ធ កំទេចទីតាំង និងវាយប្រហារ ដល់ក្រុមឧទ្ទាមទាំងនេះ នៅក្នុងតំបន់ ។ លោក Abdul Karim Matin អភិបាលខេត្ត Gahzni បានថ្លែងថា កុ្រមតាលីបង់ទាំងនេះ ពិតជាស្លាប់អស់ ៣៧០នាក់មែន ហើយពួកគេត្រូវបាន យោធារបស់យើង វាយប្រហារ និងកំទេចទីតាំង របស់ពួកវា និងបន្តប្រតិបត្តិការនេះទៀត នៅក្នុងតំបន់ ៕

ដកស្រង់ពី៖ដើមអម្ពិល