Social Network

ចិន ដាក់ទោសមន្ត្រីជាង ១លាននាក់ ពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើពុករលួយ

ប៉េកាំង៖ រដ្ឋាភិបាលចិន បានថ្លែងថា ប្រទេសចិន បានធ្វើការដាក់ទោស ទៅលើមន្ត្រីប្រមាណជាង ១លាននាក់ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើ ពុករលួយ ក្នុងអំឡុងពេល ៣ឆ្នាំកន្លងមកនេះ ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ ព័ត៌មាន ឲ្យដឹង នៅរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ថា មានមន្ត្រីមួយ ចំនួនប្រមាណ ៤០៩នាក់ហើយ ដែលបានឃាត់ខ្លួន នៅក្នុងសំណុំ រឿងពួករលួយ នៅក្នុងឆ្នាំនេះ។ ស្ថិតិមួយចំនួន បានបង្ហាញ ឲ្យដឹងថា ខណៈនេះដែរ មន្ត្រីជាន់ខ្ពស់របស់ចិន នៅក្នុងជួរបក្យ កុម្មុយនីស្តចិន បានចាប់ផ្តើម បិទទ្វារ ដើម្បីជួបប្រជុំ ពិភាក្សាគ្នា នៅក្នុងក្រុងប៉េកាំង ។

លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន ជាអ្នកដែលបាន ដឹកនាំសកម្មភាព យ៉ាងសកម្ម ក្នុងការប្រយុទ្ធ ប្រឆាំង នឹងអំពើពុករលួយ ។ ប៉ុន្តែមានបណ្តាញ អ្នកអង្កេតការ មួយចំនួន បានយល់ថា យុទ្ធនាការក៏ត្រូវ បានប្រើប្រាស់ ដោយលោក ហ្ស៊ី ដើម្បីបង្កើនសន្ទុះ ផ្នែកនយោបាយ ដែលលោកធ្លាប់បាន បដិសេធរឿងនេះដែរ កាលពីមុននោះ ៕

ដកស្រង៉ពី៖ដើមអម្ពិល