Social Network

​ព្រះអង្គម្ចាស់ជប៉ុន Mikasa បានសោយទិវង្គតហើយក្នុងព្រះជន្មាយុ ១០០ព្រះវស្សា

(តូក្យូ)៖ ព្រះរាជវាំងជប៉ុន បានប្រកាសថា ព្រះបិតុលារបស់ ព្រះចៅអធិរាជជប៉ុន Akihito ព្រះអង្គម្ចាស់ Mikasa បានសោយទិវង្គត ហើយក្នុងព្រះជន្មាយុ ១០០ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍នេះ ដោយបន្សល់ ទុកអ្នក ស្នងរាជ្យបួន ព្រះអង្គសម្រាប់ ស្នងរាជបល្ល័ង Chrysanthemum ។

នេះបើយោងតាម ការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦ ។ ព្រះអង្គម្ចាស់ Mikasa បានសោយទិវង្គត នៅចំពេលដែល គេកំពុងរំពឹងទុកថា អាចនឹងមាន ការផ្លាស់ប្ដូរ អានាគតគ្រួសារ ព្រះចៅអធិរាជជប៉ុន ព្រមទំាងការកែប្រែ ប្រពៃណីជប៉ុនជិត ២,៦០០ឆ្នាំ មកនេះ ដែលអ្នកស្នង រាជ្យសុទ្ធតែ ជាមនុស្សប្រុស ពោលគឺអាចទេ ដែលគ្រួសាររាជវង្ស ជាស្រ្តីអាចឡើងស្នងរាជ្យ ខណៈព្រះចៅ អធិរាជជប៉ុន Akihito កាលពីខែសីហា កន្លងទៅ បានបង្ហាញពី គោលបំណងរបស់ទ្រង់ ក្នុងការដាក់រាជ្យ ដោយ សារតែមានការព្រួយបារម្ភ មិនអាចបំពេញ រាជ្យកិច្ចបាន ស្របពេលទ្រង់ មានព្រះជន្ម ៨២ព្រះវស្សា ទៅហើយ ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Mikasa បានទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យទីក្រុងតូក្យូ កាលពីពាក់កណ្ដាល ខែឧសភា បន្ទាប់ពីមាន ជំងឺរលាកសួតធ្ងន់ធ្ងរ ប៉ុន្តែអការៈរបស់ទ្រង់ មិនប្រសើរឡើង នោះឡើយ ទើបទ្រង់សោយ ទិវង្គតនាពេលនេះ ៕