Social Network

មិនធម្មតា! Pacquiao សង់ផ្ទះ ១០០០ខ្នងឲ្យប្រជាជនហ្វីលីពីនដែលក្រីក្រ ពីទឹកប្រាក់ ១៥០លានដុល្លារដែលខ្លួនទទួលបានពីការប្រគួតជាមួយ Floyd

(ម៉ានីល)៖ អតីតកីឡាករប្រដាល់ សកលជើង ឯកពិភពលោក Manny Pacquiao បានយកលុយចំនួន ១៥០លានដុល្លារ ដែលទទួលបានពី ការប្រកួតចាញ់ កីឡាករអាមេរិក Floyd Mayweather ទៅសង់ផ្ទះ ១០០០ខ្នងឲ្យ ប្រជាជនក្រីក្រហ្វីលីពីន ។

តាមរយៈគេហទំព័រ Amazyble បានចេញផ្សាយ ឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះថា កីឡាករនិម្មិតរូប និងជា អ្នកនយោបាយរូប នៃប្រទេសហ្វីលីពីន បច្ចុប្បន្នផងនោះ បានយកថវិកា មួយចំនួន ក្នុងចំណោមថវិកាសរុប ១៥០លានដុល្លារ បន្ទាប់ពីប្រកួតចាញ់ Floyd Mayweather ដោយពិន្ទុកាល ពីខែកញ្ញា ឆ្នាំ២០១៥ យកទៅសាងសង់ ផ្ទះចំនួន ១០០០ខ្នង ចែកជូន ប្រជាជន ហ្វីលីពីន ដែលគ្មានផ្ទះ សម្បែងរស់នៅ ។

កីឡាករវ័យ ៣៧ឆ្នាំ ដែលប្រកប អាជីពប្រដាល់ ២១ឆ្នាំមកនេះ បានថ្លែងថា «ខ្ញុំសប្បាយចិត្តណាស់ ចំពោះការចំណាយ លុយក្នុងហោប៉ៅ ផ្ទាល់ខ្លួន សង់ផ្ទះឲ្យប្រជាជនខ្ញុំ រស់នៅក្នុងខេត្ត Sarangani ហើយខ្ញុំនៅតែ បន្តសកម្មភាពនេះ ដដែល ដោយគ្មានពាក្យ រអ៊ូរទាំឡើយ ហើយក៏សុំអំពាវនាវ ឲ្យអ្នកមានទ្រព្យឯទៀត ចូលរួមសកម្មភាព មនុស្សធម៌នេះផងដែរ» ។

សូមបញ្ជាក់ផងដែរ នេះជាលើកទី១ ហើយសម្រាប់ Pacman ដែលធ្វើសកម្មភាព មនុស្សដែលមិន អាចកាត់ថ្លៃបាន ហើយវាស័ក្តិសម ទៅនឹងអ្វីដែលរូបគេ ធ្លាប់បានលើកឡើងដែរថា « ការចូលប្រឡូកក្នុង ឆាកនយោបាយ ក៏ជាការចូលរួម ចំណែកក្នុងជួយ អភិវឌ្ឍន៍ និងប្រជាជន របស់គេផងដែរ» ៕