Social Network

ក្រុម​មន្ត្រី​ស៊ើប​អង្កេត​ស្រាវជ្រាវ​បារាំង ​ប្រាប់​ពី​អត្តសញ្ញាណ​ អ្នក​ប៉ង​ប្រព្រឹត្ត​អាក្រក់ នៃ​ការវាយប្រហារ​នៅ​ក្រុង​ប៉ារីស ​និង​ក្រុង​ប្រ៊ូសសែល

ក្រុមមន្ត្រី ស៊ើបអង្កេត ស្រាវជ្រាវបារាំង បានប្រាប់ ពីអត្តសញ្ញាណ ជនជីហាដ សញ្ជាតិបែលហ្ស៊ិក កំណើតដើម ម៉ារ៉ុកម្នាក់ ដែលមាន ស្នាក់ការមូលដ្ឋាន នៅក្នុងប្រទេសស៊ីរីថា ជាអ្នកប៉ង ប្រព្រឹត្តអាក្រក់ ដ៏សំខាន់មួយ នៃការវាយប្រហារ នៅទីក្រុងប៉ារីស និង ក្រុងប្រ៊ូសសែល ដែលនេះគឺជា ប្រភពព័ត៌មាន ប្រាប់ដល់ ទីភ្នាក់ងារបារាំង AFP កាលពីថ្ងៃអង្គារ ដោយប្រកាសប្រាប់ នៅពេល រកឃើញដ៏ច្បាស់លាស់មួយ នៅក្នុងការស៊ើបអង្កេតរួម ជាមួយប្រទេស ផ្សេងទៀត។

 បុរសឈ្មោះ Oussama Atar អាយុ៣២ឆ្នាំ ត្រូវបានគេជឿថា ជាសមាជិកម្នាក់ នៃក្រុម IS ធ្លាប់ត្រូវបាន ចាត់ទុកថា ជាជនសង្ស័យម្នាក់ រួចមកហើយ នៅក្នុងការវាយប្រហារ ថ្ងៃទី២២ ខែមីនា នៅក្រុងប្រ៊ូសសែល ប៉ុន្តែឥឡូវ បុរសនេះ ជាប់ពាក់ព័ន្ធ ទៅនឹងការ ប្រព្រឹត្តអំពើឃោរឃៅ ថ្ងៃទី១៣ ខែវិច្ឆិកា នៅក្រុង Paris កាលពីឆ្នាំមុន។

ប៉ូលិសធ្លាប់សង្ស័យ ជាយូរមកហើយ ថា ការវាយលុក ទៅលើទីក្រុង របស់ប្រទេសបារាំង ដែលក្រុមជីហាដ បានសម្លាប់មនុស្ស អស់១៣០នាក់ ត្រូវបាន សម្របសម្រួលដោយមនុស្សមា្នក់ ឬក៏ មនុស្សមួយចំនួន មកពីប្រទេសស៊ីរី ប៉ុន្តែ ពីមុនមកនេះនៅ ពុំទាន់ប្រាប់ ឲ្យដឹងឈ្មោះនៅឡើយ។

បុរសឈ្មោះ Atar ត្រូវបានគេជឿថា បានប្រើឈ្មោះ ក្លែងក្លាយ ហៅថា Abu Ahmad នៅក្នុងប្រទេសស៊ីរី ស្ថិតនៅ លើអេក្រង់រ៉ាដា របស់កងកម្លាំង សន្តិភាព អឺរ៉ុបរួចហើយ អស់ពេលជាង ១ទសវត្សរ៍ កន្លងទៅនេះ។

បន្ទាប់ពី ត្រូវចាប់ខ្លួន នៅប្រទេស អ៊ីរ៉ាក់នៅឆ្នាំ ២០០៤ ពេលដែលមាន ការលុកលុយ ចូល ប្រទេសអ៊ីរ៉ាក់ នាំមុខដោយ សហរដ្ឋអាមេរិក នោះ បុរសនេះ ធ្លាប់ជាប់ឃុំឃាំង នៅទីឃុំឃាំង ជាច្រើន ក្នុងនោះមានទាំង នៅទីឃុំឃាំង Abu Graib ដែលប្រើប្រាស់ ដោយ កងទ័ពសហរដ្ឋអាមេរិក ទៀតផង។

បន្ទាប់ពី ដោះលែង នៅឆ្នាំ២០១២ បុរសនេះ បានវិលត្រឡប់ មកកាន់ ប្រទេសបែលហ្ស៊ិកវិញ ពេលដែលក្រុមចារកម្ម និង ប៉ូលិស ប្រឈមនឹងការ ទិតៀន យ៉ាងខ្លាំងក្លា អំពីការ ចម្រើនលូតលាស់ នៃក្រុមការងារ ជីហាដ ក្នុងក្រុ ងប្រ៊ូសសែល។

Atar បានអះអាងថា ខ្លួនបាន ធ្វើដំណើរ ទៅកាន់អ៊ីរ៉ាក់ ហើយទៅកាន់ ស៊ីរីទៀត ប្រយោជន៍ ដើម្បីទៅយកថ្នាំពេទ្យ ទៅឲ្យប្រជាជន ដែលត្រូវការ ថ្នាំជាចាំបាច់។

ឈ្មោះរបស់បុរសនេះ បានលេចមុខចេញជាថ្មី ជាសាធារណៈម្តងទៀត អាស្រ័យដោយសារ ការបំផ្ទុះគ្រាប់បែក អត្តឃាតនៅ ព្រលានយន្តហោះក្រុង ប្រ៊ូសសែល និងប្រព័ន្ធរថភ្លើង ក្រោមដីម៉េក្រូ កាលពីខែមីនា ដែលបានបណ្តាលឲ្យ មនុស្ស៣២នាក់ បាត់បង់ជីវិត៕

ដកស្រង់ពី៖ កម្ពុជាថ្មី