Social Network

Lady Gaga ទៅ​តវ៉ា​រឿង​បោះឆ្នោត ដោយ​យក​ឡាន​ដឹក​សំរាម​ចត​មុខ​អគារ Trump

តារាចម្រៀង អាមេរិក Lady Gaga បានទៅធ្វើការ តវ៉ាមួយ នៅឯអគារ របស់លោក ដូណាល់ ត្រាំ  កាលពីម្សិលមិញ បន្ទាប់ពីលោក បានឈ្នះឆ្នោត ក្លាយជាប្រធានាធិបតី ថ្មីរបស់សហរដ្ឋអាមេរិក ក្នុងអាណត្តិទី៥៨ ។


ឡើងឈរ នៅក្បែរទ្វាឡាន ដឹកសំរាម របស់ទីក្រុង ញីវយ៉ក ដែលយកទៅចត នៅមុខអគារលោក Trump តារាស្រីវ័យ៣០ ដែលគេដឹងថា ជាអ្នកគាំទ្រ លោកស្រី ហ៊ីឡារី គ្លីនតុន  នាយុទ្ធនាការ បោះឆ្នោត បានលើក បដាសរសេរ ជាភាសាអង់គ្លេសថា៖ "Love trumps hate” ជាពាក្យស្លោក របស់លោកស្រី គ្លីនតុន មានន័យថា "ក្ដីស្រឡាញ់ឈ្នះការស្អប់"។


លើសពីនេះ ម្ចាស់បទ "Poker Face” បានបង្ហោះ រូបកាន់បដានោះ និង សរសេរភ្ជាប់ថា៖ "ខ្ញុំចង់រស់នៅ ប្រទេសដែលមាន ភាពកក់ក្ដៅ #LoveTrumpsHate លោក(ត្រាំ) បានធ្វើឲ្យពួកយើង ស្រុតចុះ ដោយគ្មានការ បារម្ភ។ ឥលូវនេះ សូមថែរក្សាគ្នា ទៅវិញទៅមក ពួកយើង"។

ក្នុងនាមឈរខាង លោកស្រី  ហ៊ីឡារី គ្លីនតុន Lady Gaga ក៏បាន ទៅចូលរួម ការរងចាំលទ្ធផល នៃការបោះឆ្នោត នៅឯ ពិធីជប់លៀងរបស់ គ្លីនតុន ដែលធ្វើនៅអគារមជ្ឈមណ្ឌលJacob Javitz Center ផងដែរ។ ក្រៅពី Gaga ក៏មានតារា មួយចំនួនទៀត ក្រោកឈរ តវ៉ា នឹងការ ឈ្នះរបស់ត្រាំ ដែរដូចជា Katy Perry ជាដើម៕

ដកស្រង់ពី៖ Sabay