Social Network

ពលរដ្ឋ​អាមេរិក សង្ឃឹម​យ៉ាង​មុត​មាំ​ថា Michelle Obama នឹង​ធ្វើ​ជា​បេក្ខភាព​ប្រធានាធិបតី ឆ្នាំ​២០២០

ក្រោយពីលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោត នៅអាមេរិក កាលពីម្សិលមិញ មនុស្សជាច្រើន មានទាំងសប្បាយ និង មិនសប្បាយចិត្ត។ ជាមួយគ្នានេះដែរ ក៏មាន ទាំងការអបអរសាទរ និង ប្រឆាំងតវ៉ា ចំពោះជ័យជម្នះនោះទៀតផង។

ស្របពេលគ្នានេះ អ្នកនិយម ប្រើប្រាស់ បណ្ដាញសង្គម Twitter ជាច្រើននៅអាមេរិក បានបង្ហាញពីគំនិត របស់ពួកគេ តាមរយៈការបង្ហោះសារ ដោយសង្ឃឹមយ៉ាងមុតមាំថា ភរិយារបស់ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺ លោកស្រី Michelle Obama នឹង ធ្វើជា បេក្ខភាព ប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០២០។

ដកស្រង់ពី៖ Sabay