Social Network

ដូណាល់ ត្រាំ នឹង​បញ្ជា​ឲ្យ​ធ្វើ​ជញ្ជាំង តាម​ព្រំដែន​ជាមួយ​ម៉ិកស៊ីកូ

មន្ត្រីសេតវិមាន សហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹងថា ប្រធានាធិបតីថ្មី ដូណាល់ ត្រាំ នឹងបញ្ជាឲ្យសាងសង់ជញ្ជាំង តាមព្រំដែន ជាមួយម៉ិកស៊ីកូ នាពេលឆាប់ៗនេះ ដើម្បីការពារជនភៀសខ្លួនស៊ីរី បម្លាស់ទីចូលទឹកដីអាមេរិក។

បើតាមការគ្រោងទុក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខា លើមូលនិធិសាងសង់ជញ្ជាំង តាមព្រំដែន ជាមួយ ប្រទេសមិកស៊ីកូ នៅថ្ងៃពុធនេះ តាមដែលលោកបានសន្យា តាំងពីធ្វើយុទ្ធនាការមកម្ល៉េះ។ ការធ្វើជញ្ជាំង អាចនឹងធ្វើឡើងឆាប់ៗក្នុងសប្ដាហ៍នេះ ដើម្បីការពារការហូរចូលយ៉ាងច្រើន នៃជនភៀសខ្លួនស៊ីរី តាមព្រំដែនម៉ិកស៊ីកូ។

ចំណែកនៅលើបណ្ដាញសង្គម Twitter លោក ដូណាល់ ត្រាំ បានសរសេរសារមួយយ៉ាងខ្លីថា៖ "Big day planned on NATIONAL SECURITY tomorrow. Among many other things, we will build the wall!” ដែលមានន័យថា "ថ្ងៃដ៏សំខាន់ សម្រាប់គម្រោងសន្តិសុខជាតិ បានមកដល់ស្អែកនេះហើយ... ក្នុងចំណោមរឿងដ៏សំខាន់ ជាច្រើនទៀត យើងនឹងសាងសង់ជញ្ជាំង"៕

ជញ្ជាំងមួយនៅរដ្ឋ California

ដកស្រង់ពី៖ Sabay