Social Network

រុស្ស៊ី បញ្ជូនយន្តហោះពន្លត់អគ្គីភ័យ Il-76 ទៅកាន់ឈីលី ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌ មានចិនស៊ិនហួ បានចុះផ្សាយ ព័ត៌មាន ឲ្យដឹងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៧ថា ក្រសួងអន្តរាគមន៍ សង្គ្រោះបន្ទាន់ របស់ប្រទេសរុស្ស៊ី បានបញ្ជូនយន្តហោះ ពន្លត់ អគ្គិភ័យមួយគ្រឿង ដែលមានឈ្មោះថា  Il-76 ទៅកាន់ប្រទេស ឈីលី ដើម្បីជួយក្នុងការ ពន្លត់ភ្លើងឆេះព្រៃ ដ៏ខ្លាំងក្លា ជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសនេះ តាម ការស្នើសុំជំនួយ។

 ក្រសួងបានចេញ សេចក្តីប្រកាស ដំណឹងថា យន្តហោះ Il-76 បានមកដល់ Santiago ហើយកាលពីថ្ងៃ ចន្ទម្សិលមិញ ដើម្បីចូលរួមជួយ ពន្លត់ភ្លើងឆេះព្រៃ ដ៏ខ្លាំងក្លានៅក្នុងប្រទេសឈីលី ហើយក៏បានចាប់ផ្តើម សកម្មភាពព ន្លត់អគ្គីភ័យនោះ ដោយព្រមព្រាងគ្នា ជាមួយអាជ្ញាធរឈីលី ។

យន្តហោះមួយ ផ្សេងទៀត គឺ Antonov ដែលផ្ទុក ឧទ្ធម្ភាគចក្រ ចំនួន៤គ្រឿងនោះ នឹងមកដល់ ប្រទេសឈីលី នៅថ្ងៃអង្គារ នេះដែរ ដើម្បីចូលរួមពន្លត់ ភ្លើងឆេះព្រៃ ដែលកំពុង កើតឡើងនោះ។

គួររំលឹកថា កាលពីថ្ងៃ ទី២០ ខែមករា ឆ្នាំ២០១៧ កន្លងមកនេះ រដ្ឋាភិបាលឈីលី ធ្លាប់បានប្រកាសថា រដ្ឋមួយស្ថិតនៅភាគ ខាងត្បូងឈីលី ត្រូវបានដាក់ជា ស្ថិតក្នុងភាពអាសន្ន ដោយសារតែ មានភ្លើង ឆេះព្រៃខ្លាំងក្លា ហើយឆេះរាលដាល ទៅកាន់ទីក្រុង Porterzueto ដែលមានពលរដ្ឋ រស់នៅទីនោះ ប្រមាណ១០០០នាក់ ។

គោលបំណងនៃ ការជួយសង្គ្រោះ ដោយយន្តហោះ ពន្លត់អគ្គីភ័យ របស់រុស្ស៊ី គឺទប់ស្កាត់មិនឲ្យ ភ្លើងឆេះរាលដាលខ្លាំង ទៅតំបន់ ផ្សេងៗទៀត និងរក្សា សុវត្ថិភាព អ្នកដែលរស់នៅក្នុងតំបន់រង គ្រោះនោះផងដែរ៕

ដកស្រង់ពី៖ដើមអម្ពិល