Social Network

អូបាម៉ា មិន​អាច​មិន​​ខ្វល់ ចេញ​មុខ​ប្រតិកម្ម​ច្បាប់​ថ្មី​របស់​លោក ត្រាំ

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញមុខ ប្រតិកម្មចំពោះ ប្រតិបត្តិបញ្ជារបស់ ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ដែលទប់ស្កាត់ ជនអន្តោប្រវេសន៍ មកពីប្រទេសមូស្លីមចំនួន៧ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ។

លោក Kevin Lewis អ្នកនាំពាក្យរបស់ អតីតប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់ឲ្យដឹងថា «លោកប្រធានាធិបតី មិនយល់ព្រម ជាមួយសញ្ញាណនៃការរើសអើង ប្រឆាំងនឹងបុគ្គល ដោយសារតែជំនឿ ឬសាសនារបស់ពួកគេឡើយ»។ជាមួយគ្នានេះដែរ លោក Lewis បានបន្ថែមទៀតថា លោក អូបាម៉ា មានអារម្មណ៍ថា ការតវ៉ារបស់ក្រុមអ្នកតវ៉ា គឺជាអ្វីដែលយើងរំពឹងថា នឹងឃើញ នៅពេលតម្លៃអាមេរិក នៅស្ងៀមទ្រឹង។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងសម្រាប់ លោក អូបាម៉ា ដែលចេញមុខប្រតិកម្មចំពោះ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន ដូណាល់ ត្រាំ បន្ទាប់ពីប្រគល់អំណាចកាលពីជាង១០ថ្ងៃមុន។ មិនតែប៉ុណ្ណោះ វាគឺជាសេចក្ដីថ្លែងការណ៍ ដំបូងបង្អស់របស់ លោក អូបាម៉ា ចាប់តាំងពីលោកបានចាកចេញពីសេតវិមាន៕

ក្រុមអ្នកតវ៉ាលើច្បាប់ទប់ស្កាត់ជនអន្តោប្រវេសន៍

ដកស្រង់ពី៖ Sabay