Social Network

ព្យុះបិសាចដ៏មហិមាមួយ នឹងអាចបង្កជា​រលកយក្សកម្ពស់​ដល់ទៅ ១៥ម៉ែត្រ នៅកណ្តាល​មហា​សមុទ្រ​អាត្លង់ទិក!

(វ៉ាស៊ីនតោន)៖ ព្យុះបិសាច ដ៏មានឥទ្ធិពលមួយ នារដូវរងារនេះ កំពុងចាប់ផ្តើមលេចចេញ ជារូបរាងឡើង នៅតាមបណ្តោយឆ្នេរ ភាគកើត សហរដ្ឋអាមេរិក នាសប្តាហ៍នេះ ហើយអង្គការឧតុនិយមជាតិអាមេរិក បានប្រកាសថា ទឹករលកកម្ពស់រហូតដល់ទៅ១៥ម៉ែត្រ នឹងកកើតឡើងនៅមហាសមុទ្រអាត្លង់ទិច នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Washington Post នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ព្យុះខាងលើ គឺជាព្យុះដូចគ្នា ដែលកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានបង្កជាការធ្លាក់ព្រឹលខ្លាំង គួរសមនៅតំបន់ជុំវិញ រដ្ឋធានីវ៉ាស៊ីនតោន ហើយបានធ្វើដំណើរ ទៅដល់កណ្តាល មហាសមុទ្រអាត្លង់ទិច។ សម្រាប់ព័ត៌មានបន្ថែម នឹងមានការចេញផ្សាយ នាពេលបន្តបន្ទាប់ទៀត៕

ដកស្រង់ពី៖ Fresh News