Social Network

លោក ដូណាល់ ត្រំា ថ្លែងការពារលោក វ៉្លាឌីមៀ ពូទីន ពេញៗមាត់! តើអ្នកគិត​ទេថា​អាមេរិកគ្មាន​ទោសអ្វីនោះ?

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក «មិនមែនជាអ្នកគ្មានទោសពៃ» ដូចដែលយើងបានឃើញនោះទេ។ នេះគឺជាការលើកឡើង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ស្ថានីយ៍ទូរទស្សន៍ Fox News លោក បៀល អូរៃលី (Bill O’Reilly) ដែលបានហៅលោក វ្ល៉ាឌីមៀ ពូទីន ថាជា «ឃាតករ»។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងទីក្រុង វ៉ាស៊ីនតោន) ជាពិសេសនៅពេលលោក អូរៃលី សួរថាតើលោកគោរពលោក ពូទីន មែនឬ? លោក ត្រាំ បានឆ្លើយដោយគ្មានស្ទាក់ស្ទើរថា «ខ្ញុំគោរពគាត់! ពិតណាស់ខ្ញុំគោរពមនុស្សជាច្រើន ក៏ប៉ុន្តែវាមិនមែនមានន័យថា ខ្ញុំត្រូវរ៉ូវជាមួយនឹង ពួកគេទាំងអស់គ្នានោះទេ»។គាត់គឺជាមេដឹកនាំ ប្រទេសរបស់គាត់ ដូច្នេះខ្ញុំយល់ថា វាជារឿងល្អបំផុត ដែលសហការជាមួយរុស្ស៊ី បើសិនជាទីក្រុងមូស្គូ ជួយយើងក្នុងការប្រយុទ្ធ ឬកម្ទេចក្រុម ISIS រួមទាំងក្រុមភេរវករ នៅទូទាំងពិភពលោក»។

បន្ថែមពីនេះ ខណៈអ្នកសារព័ត៌មានរូបនេះដដែល ហៅលោក ពូទីន ថាជាឃាតករ លោក ត្រាំ បានចេញមុខការពារលោក ពូទីន ភ្លាមៗដោយបញ្ជាក់ថា «មានឃាតករជាច្រើន! យើងមានឃាតករជាច្រើន តើអ្នកគិតទេថា ប្រទេសរបស់យើង ជាអ្នកគ្មានទោសពៃនោះ?»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលលោក ដូណាល់ ត្រាំ ចេញមុខការពារប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពោលគឺកាលពីចុងឆ្នាំ២០១៥ កម្មវិធី Morning Joe នៃស្ថានីយ៍ទូរទស្សន៍ MSNBC ប្រាប់លោកថាលោក ពូទីន បានសម្លាប់អ្នកសារព័ត៌មាន ក៏បុន្តែលោក ត្រាំ បានតបវិញភ្លាមថា «ខ្ញុំគិតថាប្រទេសរបស់យើង ក៏បានធ្វើឱ្យមនុស្សស្លាប់ជាច្រើនដូចគ្នាដែរ ចូ! (Joe!)»៕

ដកស្រង់ពី៖ Fresh News