អ៊ីរ៉ង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ពលរដ្ឋអ៊ីរ៉ង់ រាប់ពាន់នាក់ បានចំណាយពេលអស់២យប់ មកហើយរស់នៅក្រៅលំនៅដ្ឋាន ដោយរងនូវសម្ពាធ សីតុណ្ហភាពត្រជាក់ បន្ទាប់ពីរងគ្រោះដោយសារគ្រោះរញ្ជួយដីវាយប្រហារនៅភាគខាងលិចប្រទេស ។
រដ្ឋាភិបាលកំពុងតែស្វែងរកជំនួយដើម្បីជួយដល់តំបន់ដែលបានរងគ្រោះ នៅតាមតំបន់ជួរភ្នំ ក្នុងខេត្ត Kermanshah ដោយផ្ទះសម្បែងរាប់រយខ្នងត្រូវបានរងការបំផ្លាញអស់ ។
ពលរដ្ឋលើសពី៤៣០នាក់ បានស្លាប់ និងប្រមាណ៧.០០០នាក់ បានរងរបួស នៅពេលដែលគ្រោះ រញ្ជួយដីបានវាយប្រហារនៅជិតតំបន់ព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ។
អ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអង្គារនេះ ជាថ្ងៃដែលត្រូវធ្វើការកាន់ទុក្ខ ៕
ដកស្រង់ពី៖ដើមអម្ពិល