Social Network

Erdogan ប្រកាសអំពីជ័យជំនះរបស់លោក នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅតួកគី

  (អង់ការ៉ា)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន ស៊ិនហួរ ចេញផ្សាយឲ្យដឹងថា លោក Recep Tayypi Erdogan បានប្រកាសអំពីជ័យជំនះ របស់លោកក្នុងការ បោះឆ្នោតជ្រើសរើសប្រធានាធិបតី បន្ទាប់ពីប្រជាពលរដ្ឋ តួកគីនាថ្ងៃអាទិត្យ ទី២៤ ខែមិថុនា បានទៅចូលរួមបោះឆ្នោត។

នៅថ្ងៃអាទិត្យ ប្រជាជនតួកគី ចំនួនប្រមាណ៥៦.៣លាននាក់ មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភា  នាថ្ងៃអាទិត្យ ដោយក្នុងនោះរាប់បញ្ចូលទាំងពលរដ្ឋតួកគី ប្រហែល៣លាននាក់ ដែលកំពុងរស់នៅឯក្រៅប្រទេស។ សម្រាប់បេក្ខភាពឈរឈ្មោះ ប្រកួតប្រជែងយកតំណែង ប្រធានាធិបតីវិញគឺមានចំនួន៦រូប។

ប្រសិនបើពុំមានបេក្ខភាពណាមួយ ទទួលបានសំឡេងគាំទ្រលើសពី៥០ភាគរយ នៅជុំទីមួយនាថ្ងៃអាទិត្យនេះទេនោះ ការបោះឆ្នោតជុំទីពីរ នឹងត្រូវធ្វើឡើង បន្ទាប់ទៀតនៅថ្ងៃទី០៨ ខែកក្កដាខាងមុខ។

គួរជម្រាបថា ចំណុចសំខាន់នៃការឆ្នោតជ្រើសរើស ប្រធានាធិបតីនាថ្ងៃនេះ គឺទៅលើថាតើបេក្ខភាពថ្មី៥រូបទៀត  នឹងមានឱកាស យកឈ្នះលើប្រធានាធិបតី កាន់អំណាច លោក Erdogan ដែលបានដឹកនាំប្រទេសតួកគី អស់រយៈពេល១៥ឆ្នាំកន្លងមកនេះ ដែរឬយ៉ាងណា។ នៅក្រោយការបោះឆ្នោតនេះផងដែរ ការផ្លាស់ប្តូរថ្មីមួយចំនួន ដែលត្រូវបានសម្រេចឡើង ដោយការធ្វើប្រជាមតិកាលពីឆ្នាំ២០១៧ នឹងចូលជាធរមាន ដោយក្នុងនោះ មានទាំងការបន្ថែមអំណាច ទៅឲ្យប្រធានាធិបតីទៀតផង៕

ដកស្រង់ពី៖ Fresh News