Social Network

ភ្លើងឆេះព្រៃប្រទេសញូហ្សេលេន រំពឹងនឹងឆេះរាប់សិបសប្តាហ៏

ភ្លើងឆេះព្រៃដ៏ធំរបស់ប្រទេសញូហ្សេលេន ត្រូវរំពឹងនឹងឆេះ រាប់សិបសប្តាហ៏ទៅមុខទៀត ប៉ុន្តែបានងាកឆ្ងាយពីតំបន់ដែលមានមនុស្សរស់នៅខ្លះៗហើយ ដោយអនុញ្ញាតិឲ្យពលរដ្ឋនៃភូមិដែលត្រូវបានជន្លៀស ត្រលប់មកកាន់ផ្ទះសម្បែងវិញក្នុងពេលឆាប់ៗ នេះបើតាមក្រុមអ្នកពន្លត់ភ្លើងឲ្យដឹងកាលពីថ្ងៃចន្ទ។

ពលរដ្ឋប្រហែល៣ពាន់នាក់ នៃតំបន់ Wakefield នៅខាងក្រៅតំបន់ Nelson នាកំពូលកោះ South ត្រូវបានគេបញ្ជាឲ្យចាកចេញកាលពីថ្ងៃសៅរ៍ ខណះអណ្តាតភ្លើង បានឆេះកំទេចកម្ពោធព្រៃ ក្នុងចំងាយ២គ.មពីផ្ទះរបស់ពួកគេ។

អគ្គីភ័យ បានកើតឡើងកាលពីព្រលឹមចុងសប្តាហ៏មុន ចំពេលលក្ខខ័ណ្ឌឆេះរោល ក្នុងតំបន់ដែលមានព្រៃក្រាស់ខ្មឹក និងកាលពីដើមថ្ងៃចន្ទ បានឆេះពាសពេញផ្ទៃដីប្រហែល ២.៣០០ហិចតា។

ប្រធានអគ្គិភ័យ John Sutton បាននិយាថា បើទោះជាលក្ខខ័ណ្ឌបានធូរស្រាលក៏ដោយ ក៏អណ្តាតភ្លើង នៅតែពិបាកទស្សន៍ទាយបាន ហើយវាលឿនពេកក្នុងការនិយាយថា យើងអាចគ្រប់គ្រងអគ្គិភ័យបាន។

“នៅតែមានកំដៅខ្លាំងនៅទីនោះ ហើយមានកន្លែងជាច្រើនដែលមិនទាន់ឆេះ” ហើយយើង នៅតែមានបុគ្គលិកអគ្គិភ័យធ្វើការលើរឿងភ្លើងឆេះនេះ រហូតដល់រលត់ល្អ នាខែមីនា លោក John ប្រាប់អ្នកកាសែត។