Social Network

យានអវកាសចិនដែលត្រូវបានបោះបង់ចោល នឹងធ្លាក់ចុះមកផែនដីវិញ ខណៈជំនាញ​អះអាងថា វានឹងធ្លាក់ចូលសមុទ្រ!

(វ៉ាស៊ីនតោន)៖ ស្ថានីយ៍អវកាសចិន Tiagong-1 កំពុងតែចល័តសំដៅចុះមកកាន់ភពផែនដី  ក្នុងលក្ខណៈមួយដែលមិនអាចគ្រប់គ្រងបានឡើយ ហើយទោះបីជាផ្នែកភាគច្រើនរបស់វា នឹងត្រូវឆេះរលាយអស់ នៅពេលឈានចូលដល់បរិយាកាសផែនដីក៏ដោយ បំណែកធំៗជាមួយទម្ងន់រហូតដល់ ១០០គីឡូក្រាម នឹងនៅតែត្រូវធ្លាក់មកលើផ្ទៃផែនដីដដែល នៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខ។

Read more: យានអវកាសចិនដែលត្រូវបានបោះបង់ចោល នឹងធ្លាក់ចុះមកផែនដីវិញ ខណៈជំនាញ​អះអាងថា...

អតីតមន្ត្រី CIA «ចេញមុខទម្លាយ កំហុសធ្ងន់បំផុតរបស់ លោក ដូណាល់ ត្រាំ លើ​ប្រជាជាតិអ៊ីរ៉ង់»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនមែនកំពុងព្យាយាមបំផ្ទុះឲ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ  ក៏ប៉ុន្តែលោកមានកំហុសយ៉ាងខ្លាំង ដោយសារជឿជាក់ថា រូបលោកអាចដាក់សម្ពាធលើ ទីក្រុងតេហេរ៉ង់ឲ្យយល់ព្រមចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញបាន។

Read more: អតីតមន្ត្រី CIA «ចេញមុខទម្លាយ កំហុសធ្ងន់បំផុតរបស់ លោក ដូណាល់ ត្រាំ...

សហរដ្ឋអាមេរិក៖ «មនុស្សស្លាប់កើនដល់ ៨៨នាក់» ក្រោយព្យុះហ៊ឺរីខិន Harvey វាយលុករដ្ឋតិចសាស់ កាលពីចុងខែសីហា!

  (ហួស្តុន)៖ ខ្យល់ព្យុះហ៊ឺរីខិន Harvey ដែលបានវាយប្រហារយ៉ាងដំណំមកលើរដ្ឋតិចសាស់ នៃភាគខាងត្បូងសហរដ្ឋអាមេរិកនោះ បានស្ងប់ស្ងាត់ទៅជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែមនុស្សស្លាប់នៅបានកើនឡើងជាបន្តបន្ទាប់ រហូតដល់ចំនួន ៨៨នាក់ នាពេលនេះ។

Read more: សហរដ្ឋអាមេរិក៖ «មនុស្សស្លាប់កើនដល់ ៨៨នាក់» ក្រោយព្យុះហ៊ឺរីខិន Harvey...

មេទ័ពអ៊ីរ៉ង់៖ កងកម្លាំងអ៊ីរ៉ង់ នឹងបង្រៀនសហរដ្ឋអាមេរិក ពីមេរៀនថ្មី

(តេហេរ៉ង់)៖ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Masoud Jazayeri នៅថ្ងៃអង្គារនេះ បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការគំរាមកំហែងប្រឆាំងនឹង ទីក្រុងតេហេរ៉ង់ ហើយថាកងកម្លាំងអ៊ីរ៉ង់នឹងផ្ដល់មេរៀនថ្មីមួយដល់សហរដ្ឋអាមេរិក។

Read more: មេទ័ពអ៊ីរ៉ង់៖ កងកម្លាំងអ៊ីរ៉ង់ នឹងបង្រៀនសហរដ្ឋអាមេរិក ពីមេរៀនថ្មី

CNN: ​ខ្មាន់កាំភ្លើង ឡាសវេហ្គាស់ ចាញ់ល្បែងអស់មួយលានដុលា្លរ មុនបើកការបាញ់រះ(វ៉ាស៊ីនតោន)៖ ខ្មាន់កំាភ្លើង​ឈ្មោះ ស្ទីវិន ផេដដក់ (Stephen Paddock) ដែល​បានបាញ់សម្លាប់រង្គាល ​មនុស្សយ៉ាងហោចណាស់ ៥៨នាក់ និងរបួស៥២៧នាក់ ក្នុងទីក្រុងឡាស វេហ្គាស់ ត្រូវបានគេរាយការណ៍ថាជា

(វ៉ាស៊ីនតោន)៖ ខ្មាន់កំាភ្លើងឈ្មោះ ស្ទីវិន ផេដដក់ (Stephen Paddock) ដែលបានបាញ់សម្លាប់រង្គាល មនុស្សយ៉ាងហោចណាស់ ៥៨នាក់ និងរបួស៥២៧នាក់ ក្នុងទីក្រុងឡាស វេហ្គាស់ ត្រូវបានគេរាយការណ៍ថាជាមនុស្សញៀននិងល្បែង ហើយមានបញ្ហាសតិអារម្មណ៍តាំងតែពីឆ្នាំ២០១៣មកម្លេះ។

Read more: CNN: ​ខ្មាន់កាំភ្លើង ឡាសវេហ្គាស់ ចាញ់ល្បែងអស់មួយលានដុលា្លរ...

អតីតប្រធានាធិបតីអាមេរិក ចង់ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុន

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បាននិយាយថា លោកមានបំណងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីជួបជាមួយលោក គីម ជុងអ៊ុន ក្នុងគោល បំណងដោះស្រាយវិបត្តិនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើតាមអ្នកឯកទេសសំណុំរឿងកូរ៉េខាងជើង លោក Park Han-shik ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

Read more: អតីតប្រធានាធិបតីអាមេរិក ចង់ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលលោក គីម...

BREAKING NEWS: ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វរញ៉ា «កំពុងរីករាលដាល និងផ្តាច់ជីវិតមនុស្ស ១០នាក់» ខណៈជាង ២ម៉ឺននាក់ត្រូវភៀសខ្លួន និងអគាររាប់ពាន់ខ្នងឆេះខ្ទេចខ្ទី!

(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ ដែលបាននិងកំពុងតែវាយប្រហារតំបន់ភាគខាងជើង នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១០នាក់ និងបំផ្លិចបំផ្លាញលំនៅឋាន ក៏ដូចជាអគារពាណិជ្ជកម្មជាង ១,០០០ពាន់ខ្នង, រួមទាំងបង្ខំឲ្យមនុស្សប្រមាណ ២០,០០០នាក់ ជម្លៀសខ្លួនចេញពីកន្លែងជ្រកកោណរបស់ពួកគេថែមទៀតផង។

Read more: BREAKING NEWS: ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វរញ៉ា «កំពុងរីករាលដាល...

ក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ា ដែលបាន​ស្លាប់ក្នុងគ្រោះថ្នាក់ ក្រឡាប់លិចទូក​នោះមាន ១១នាក់​ជាកុមារតូចៗ!

 (បង់ក្លាដែស)៖ ជារឿងដ៏គួរឲ្យរន្ធត់បំផុត ដែលក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ាទាំង ១២នាក់ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ក្រឡាប់លិចទូកនោះ មានចំនួន ១១នាក់ សុទ្ធសឹងតែជាកុមារតូចៗ ខណៈប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនរាប់សិបនាក់ទៀត កំពុងតែបន្តធ្វើឡើងដដែល។

Read more: ក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ា ដែលបាន​ស្លាប់ក្នុងគ្រោះថ្នាក់ ក្រឡាប់លិចទូក​នោះមាន...

គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ នៅរដ្ឋ Alaska របស់អាមេរិក មិនបានបង្កការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះថ្នាក់នោះទេ!

 (វ៉ាស៊ីនតោន)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រ ដែលបានវាយប្រហារភាគនិរតី នៃរដ្ឋអាឡាស្កា (Alaska) កាលពីព្រឹកមិញនេះ ពុំបានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ ឬក៏ការបំផ្លិចបំផ្លាញអ្វីឡើយ ហើយសេចក្តីព្រមានអំពីរលកយក្សស៊ូណាមិ ក៏មិនមាននោះដែរ។

Read more: គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ នៅរដ្ឋ Alaska របស់អាមេរិក...

បុរសខ្លាំងហ្វីលីពីន «លោក ឌូតឺតេ បញ្ជាឲ្យដកតំណែងមេប៉ូលិសពីររូប ដោយចោទថា ជាកំពូលមេគ្រឿងញៀន»

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសម្រេចដកមេបញ្ជាការប៉ូលិសថ្នាក់តំបន់ចំនួនពីររូប ចេញពីតំណែង ដោយបុរសខ្លាំងរូបនេះចោទថា ជាមេបញ្ជាការកំពូលគ្រឿងញៀន ឬ narco-generals ខណៈក្រុមស៊ើបអង្កេតបានរកឃើញថា មន្ត្រីទាំងពីររូបនេះលួចកាងក្រុមរត់ពន្ធគ្រឿងញៀន នៅក្នុងតំបន់ដែលពួកគេកាន់កាប់។

Read more: បុរសខ្លាំងហ្វីលីពីន «លោក ឌូតឺតេ បញ្ជាឲ្យដកតំណែងមេប៉ូលិសពីររូប ដោយចោទថា...

មហាសោដនាកម្ម នៃសង្គ្រាមស៊ីរី៖ «ក្នុងពេលតែ០៤ថ្ងៃ ប្រជាជនសរុប ២៥០នាក់ស្លាប់ ក្រោមការវាយប្រហារ ដឹកនាំដោយអាមេរិក» លើទីក្រុងរ៉ាកា!

 (ដាម៉ាស)៖ ជនស៊ីវិលយ៉ាងតិច ២៥០នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់រងរបួស ដោយសារតែការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងរ៉ាកា (Raqqa) របស់ប្រទេសស៊ីរីក្នុងអំឡុងពេល ០៤ថ្ងៃកន្លងទៅនេះ។

Read more: មហាសោដនាកម្ម នៃសង្គ្រាមស៊ីរី៖ «ក្នុងពេលតែ០៤ថ្ងៃ ប្រជាជនសរុប ២៥០នាក់ស្លាប់...

អេស្ប៉ាញ៖ ប្រជាជនជាង ៣៥ម៉ឺននាក់ នៅតំបន់ Catalonia ប្រមូលផ្តុំគ្នាតវ៉ា ប្រឆាំងទៅនឹងការប្រកាសឯករាជ្យ របស់តំបន់ស្វយ័តនេះ!

(បាសេឡូណា)៖ ប្រជាជនអេស្ប៉ាញជាង ៣៥០,០០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងបាសេឡូណា រដ្ឋធានីនៃតំបន់កាតាឡាន់ (Catalonia) ដើម្បីសម្ដែងការជំទាស់ របស់ពួកគេទៅនឹងឯករាជ្យផ្ដាច់ទឹកដី ចេញពីប្រទេសអេស្ប៉ាញ។

Read more: អេស្ប៉ាញ៖ ប្រជាជនជាង ៣៥ម៉ឺននាក់ នៅតំបន់ Catalonia ប្រមូលផ្តុំគ្នាតវ៉ា...

ទំនាក់ទំនងរវាង តួកគី-អាមេរិក កាន់តែរកាំរកូសខ្លាំង​រហូតឈានដល់ ការផ្អាកសេរវាកម្មផ្តល់ទិដ្ឋាការ​រៀងៗខ្លួនតែម្តង!

(អង់ការ៉ា)៖ តួកគីបានសម្រេចបញ្ឈប់រាល់សេវាកម្មផ្តល់ទិដ្ឋាការទាំងអស់ នៅតាមបណ្តាស្ថាប័នការទូតរបស់ខ្លួន ស្ថិតក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសពីស្ថានទូតតួកគីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

Read more: ទំនាក់ទំនងរវាង តួកគី-អាមេរិក កាន់តែរកាំរកូសខ្លាំង​រហូតឈានដល់...

BREAKING NEWS: គ្រោះរញ្ជួយដីដ៏កក្រើក ៦.៦រ៉ិចទ័រ វាយប្រហារកោះ Alaska របស់សហរដ្ឋអាមេរិក!

(វ៉ាស៊ីនតោន)៖ វិទ្យាស្ថានស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៦.៦រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងលិចនៃរដ្ឋ អាឡាស្កា (Alaska) ដែលស្ថិតនៅភាគពាយ័ព្យសហរដ្ឋអាមេរិក ប៉ុន្តែមិនមានសេចក្ដីព្រមានណាមួយថា អាចកើតមានរលកយក្សស៊ូណាមិឡើយ។

Read more: BREAKING NEWS: គ្រោះរញ្ជួយដីដ៏កក្រើក ៦.៦រ៉ិចទ័រ វាយប្រហារកោះ Alaska...

BREAKING NEWS: ជនជាតិរ៉ូហ៊ីងយ៉ា ១២នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចទូក ដែលពួកគេជិះគេចចេញពីអំពើហិង្សានៅមីយ៉ាន់ម៉ា!

(មីយ៉ាន់ម៉ា)៖ មនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់ និងជាច្រើននាក់ទៀត ក្នុងនោះរួមមានទាំងកុមារកំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងរត់គេចពីអំពើ ហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានក្រឡាប់លិច នៅអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសបង់ក្លាដែស។

Read more: BREAKING NEWS: ជនជាតិរ៉ូហ៊ីងយ៉ា ១២នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន...

ព្រឹទ្ធសមាជិកអាមេរិក និងគ្រួសារនិស្សិត Warmbier «ស្នើឲ្យដាក់ឈ្មោះ​កូរ៉េខាងជើង ចូលក្នុង​បញ្ជីនៃរដ្ឋគាំទ្រអំពើភេរវកម្ម»

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីឪពុកម្តាយនិស្សិតអាមេរិក អូតតូ វ៉មបាយឺ (Otto Warmbier) ដែលបានទទួលមរណភាពក្នុងប្រទេសកំណើតរបស់ខ្លួន ក្រោយពីបានជាប់ឃុំអស់រយៈពេល ១៧ខែ នៅកូរ៉េខាងជើងនោះ សមាជិកព្រឹទ្ធសភាមួយចំនួនបានរួមគ្នាចុះហត្ថលេខាលើលិខិតមួយ ស្នើទៅកាន់ក្រសួងការបរទេសអាមេរិក ឲ្យចាត់បញ្ចូលរដ្ឋកុម្មុយនិស្តដ៏ឯកោមួយនេះ ទៅក្នុងបញ្ជីនៃរដ្ឋគាំទ្រអំពើភេរវកម្ម របស់ទីក្រុងវ៉ាស៊ីនតោនជាថ្មីម្តងទៀត។

Read more: ព្រឹទ្ធសមាជិកអាមេរិក និងគ្រួសារនិស្សិត Warmbier «ស្នើឲ្យដាក់ឈ្មោះ​កូរ៉េខាងជើង...

ក្តៅគគុក! អាជ្ញាធរមីយ៉ាន់ម៉ាអះអាងថា «ជនស៊ីវិល ១៦៣នាក់ស្លាប់ និង ៩១នាក់បាត់ខ្លួន» នៅរដ្ឋរ៉ាឃីន!

(រ៉ងហ្គូន)៖ ជនស៊ីវិលសរុប ១៦៣នាក់បានស្លាប់ និង ៩១នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងការវាយប្រហារដោយភេរវកម្មនៅភាគខាងលិចរដ្ឋរ៉ាឃីន របស់ប្រទេសមីយ៉ាន់ម៉ា ដោយគិតចាប់តាំងពីជម្លោះចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន។

Read more: ក្តៅគគុក! អាជ្ញាធរមីយ៉ាន់ម៉ាអះអាងថា «ជនស៊ីវិល ១៦៣នាក់ស្លាប់ និង...

ភ្នាក់ងារទេសចរណ៍ស៊ែប៊ី៖ «ប្រទេសកូរ៉េខាងជើង មិនអាក្រក់ដូចគេថាទាំងអស់នោះទេ» ចង់ដឹងរឿងពិតសូមទៅទស្សនាផ្ទាល់!

(ព្យុងយ៉ាង)៖ ប្រជាជនកូរ៉េខាងជើង គឺជាមនុស្សមានចរិកលក្ខណៈភាគច្រើន ដូចគ្នានឹងប្រជាជនដទៃរស់នៅក្នុងទ្វីបអាស៊ី ដោយពួកគេមានគោលដៅ និងការងាររបស់ពួកគេ ពោលគឺមិនដូចទាំងស្រុងទៅនឹងអ្វី ដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានចុះផ្សាយនោះឡើយ។

Read more: ភ្នាក់ងារទេសចរណ៍ស៊ែប៊ី៖ «ប្រទេសកូរ៉េខាងជើង មិនអាក្រក់ដូចគេថាទាំងអស់នោះទេ»...

BREAKING NEWS: អគ្គីភ័យលេបត្របាក់សាលារៀននៅម៉ាឡេស៊ី «ឆក់យកជីវិតមនុស្ស ២៥នាក់ ភាគច្រើនជាសិស្ស»

(គូឡាឡាំពួរ)៖ អគ្គីភ័យមួយបានកើតមានឡើងទៅលើសាលារៀនមួយកន្លែង ក្នុងរដ្ឋធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីនៅវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង បានបណ្តាលឲ្យមនុស្ស ២៥នាក់ស្លាប់ ដោយក្នុងនោះភាគច្រើនជាសិស្សសាលា ដែលស្នាក់នៅទីសាលារៀននោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

Read more: BREAKING NEWS: អគ្គីភ័យលេបត្របាក់សាលារៀននៅម៉ាឡេស៊ី «ឆក់យកជីវិតមនុស្ស ២៥នាក់...

មេដឹកនាំប៉ាគីស្ថានព្រមានថា «បញ្ហាធំៗជាច្រើននឹងផ្ទុះឡើង» ប្រសិនបើអាមេរិកផ្តាច់ជំនួយយោធា មកកាន់ប្រទេសនេះ!

(អ៊ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក ហ្សាហ៊ីដ ខាកាន់ អាប់បាស៊ី (Shahid Khaqan Abbasi) បានថ្លែងថា ទណ្ឌកម្មរបស់អាមេរិកប្រឆាំងទៅនឹងក្រុមមន្រ្តីប៉ាគីស្ថាន ឬក៏ការបន្តកាត់បន្ថយជំនួយផ្នែកយោធា នឹងជះផលប៉ះពាល់មិនល្អនោះឡើយ។

Read more: មេដឹកនាំប៉ាគីស្ថានព្រមានថា «បញ្ហាធំៗជាច្រើននឹងផ្ទុះឡើង»...

ក្រោយពីត្រូវកូរ៉េខាងជើងជេរប្រទេច អគ្គរដ្ឋទូតអាមេរិកប្រចាំ UN ថ្លែងថា «អាមេរិកមិនចង់​ធ្វើសង្គ្រាមទេ, កូរ៉េខាងជើង​នៅមានផ្លូវបកក្រោយ»

 (វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី នីកគី ហាឡេយ (Nikki Haley) បានអះអាងថា សហរដ្ឋអាមេរិកមិនមែនកំពុងសម្លឹងមើលការធ្វើសង្រ្គាម ជាមួយកូរ៉េខាងជើងនោះទេ រីឯទីក្រុងព្យុងយ៉ាងវិញ ក៏មិនទាន់ដើរហួសបន្ទាត់ក្រហម ដែលមិនអាចត្រឡប់ក្រោយវិញបាននោះដែរ។

Read more: ក្រោយពីត្រូវកូរ៉េខាងជើងជេរប្រទេច អគ្គរដ្ឋទូតអាមេរិកប្រចាំ UN ថ្លែងថា...