(ប៉េកាំង)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងបើកកិច្ចពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង នៅរដ្ឋធានីប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីព្យាយាមធ្វើការផ្សះផ្សាទំនាក់ទំនងរវាងគ្នា និងគ្នា ដែលបានជួបភាពរកាំរកូសនោះឡើងវិញ ដោយសារតែការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD ហើយក្នុងនោះក្រុមពាណិជ្ជករ មកពីក្រុមហ៊ុនយក្សធំៗ ប្រចាំកូរ៉េខាងត្បូង ក៏បានអមដំណើរទៅជាមួយផងដែរ។
Read more: ប្រធានាធិបតីកូរ៉េខាងត្បូង «ដឹកនាំតំណាងក្រុមហ៊ុនធំៗ ទៅជួបលោក ស៊ី ជិនពីង...
(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃពុធបានឱ្យដឹងថា នាយកផ្នែកទំនាក់ទំនងសម្រាប់ការិយាល័យទំនាក់ទំនងសាធារណៈ នៃសេតវិមាន នឹងចាកចេញពីរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែក្រោយនេះ។
Read more: មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ សម្រេចដើរចេញពីរដ្ឋបាល លោក ដូណាល់ ត្រាំ
ផ្កាយរណបតូចៗ "ណាណូ" នឹងក្លាយជាការចូលរួមចំណែកដ៏ធំរបស់ប្រទេសហ្វាំងឡង់ចំពោះសេវាកម្មអវកាសនាពេលអនាគតដ៏ខ្លីខាងមុខ ខណៈក្រុមហ៊ុន Reaktor Spacelab មានមូលដ្ឋាននៅក្រុង Helsinki គ្រោងនឹងបញ្ជូនផ្កាយរណបតូចៗរាប់សិបគ្រឿងក្នុងរយៈពេល ៥ ឆ្នាំខានាយកប្រតិបត្តិរបស់ក្រុមហ៊ុនReaktor Spacelab លោក Tuomas Tikka ប្រាប់សាររព័ត៌មានក្នុងស្រុក Yle កាលពីថ្ងៃចន្ទម្សិលមិញថាផ្កាយរណបនឹងត្រូវបានបាញ់បង្ហោះពីប្រទេសឥណ្ឌានៅឆ្នាំ ២០១៨ ខាងមុខខណៈដំណើរការអភិវឌ្ឍផ្កាយរណបនេះប្រើពេល១ឆ្នាំកន្លះឯណោះ ។
Read more: ហ្វាំងឡង់នឹងបញ្ជូនកូនផ្កាយរណប រាប់សិបគ្រឿងទៅកាន់លំហរអាកាស
(ហាណូយ)៖ អាជ្ញាធរសុខាភិបាលក្នុងប្រទេសវៀតណាម តែងតែរកឃើញចំនួនអ្នកជំងឺរបេងចន្លោះពី ១០៥,០០០នាក់ ទៅ ១០៦,០០០នាក់ ជារៀងរាល់ឆ្នាំ ហើយទន្ទឹមនឹងប្រទេសជាតិអាស៊ានមួយនេះ បានកំណត់គោលដៅថា ធ្វើយ៉ាងណានឹងកម្ចាត់ជំងឺនេះឲ្យបាននៅឆ្នាំ២០៣០។
Read more: ចំនួនអ្នកឆ្លងរោគរបេងនៅវៀតណាម «មានជាង ០១សែននាក់ក្នុងមួយឆ្នាំ»...
បរទេស៖ យោធាសហរដ្ឋអាមេរិក អាចនឹងចាញ់សង្គ្រាម អនាគតរបស់ខ្លួន ព្រោះតែខ្វះខាតការហ្វឹកហ្វឺន ឲ្យបានគ្រប់គ្រាន់ និងការបរាជ័យ ក្នុងការរក្សាជំហាន ជាមួយការផ្លាស់ប្តូរ ក្នុងបច្ចេកវិទ្យាទំនើប នេះបើយោងតាមរបាយការណ៍ ទើបចេញថ្មីៗ ពីអង្គការ Rand Corporation ។
Read more: យោធាអាមេរិក អាចនឹងចាញ់រុស្ស៊ី ឬក៏ចិន ក្នុងសង្គ្រាមអនាគត
បរទេស៖ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំអង្គការសហប្រជាជាតិ កាលពីចុងសប្តាហ៍នេះ បានសាទរចំពោះចលនាសិទ្ធិស្រ្តី MeToo ខណៈដែលបញ្ហាស្រ្តីនេះ នៅបន្តកើតឡើងធ្ងន់ធ្ងរ ទៅលើករណីរំលោភបំពានផ្លូវភេទ ។
Read more: លោក ដូណាល់ ត្រាំ ផ្ទុះកំហឹងជាមួយអគ្គរដ្ឋទូតខ្លួននៅយូអិន
(អាមេរិក)៖ លោក Ed Lee ដែលជាពលរដ្ឋអាមេរិក ដើមកំណើតអាស៊ី លើកទីមួយ ដែលជាអភិបាលក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក បានស្លាប់នៅព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ក្នុងវ័យ៦៥ឆ្នាំ បន្ទាប់ពីមានបញ្ហាគាំងបេះដូង, នេះបើយោងតាមសារព័តមានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១២ ខែធ្នូនេះ។
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសារាចរ ស្តីពីគោលនយោបាយអវកាសលើកទី០១ នៃរដ្ឋបាលរបស់លោក ដែលធ្វើការបង្គាប់ជាផ្លូវការ ឲ្យទីភ្នាក់ងារអវកាសអាមេរិក NASA បញ្ជូនអវកាសយានិក ទៅកាន់ឋានព្រះច័ន្ទជាថ្មីម្តងទៀត ក៏ដូចជាទៅកាន់ភពអង្គារ (Mars) ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
Read more: នយោបាយអវកាសថ្មីរបស់ ដូណាល់ ត្រាំ ចំពោះឋានព្រះច័ន្ទ...
កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០អគារ Lingguan Tower ដែលត្រូវបានគេចាត់ទុកថាជា វត្តឈើខ្ពស់បំផុតនៅអាស៊ី ត្រូវភ្លើងឆាបឆេះរាបដល់ដី ក្នុងរយៈពេលប្រហែល ៤ម៉ោងប៉ុណ្ណោះ។
Read more: វត្តឈើខ្ពស់បំផុតនៅអាស៊ី ត្រូវភ្លើងលេបត្របាក់រាបដល់ដី គួរឲ្យរន្ធត់ (មានវីដេអូ)
(អង់ការ៉ា)៖ កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ដែលជាការធ្វើឲ្យទំនាក់ទំនងរវាងអឺរ៉ុប-អាមេរិក និងតួកគី កាន់តែឃ្លាតឆ្ងាយពីគ្នានោះ ត្រូវបានលោកប្រធានាធិបតី តាយយីព អេដូហ្កាន់ (Tayyip Erdogan) អះអាងថា នឹងសម្រេចចេញជាស្ថាពរនៅក្នុងសប្តាហ៍នេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
Read more: ទន្ទឹមនេះ លោក ប៊ូ វឌ្ឍនា បានបញ្ជាក់តាមគោលការណ៍របស់អភិបាលខណ្ឌច្បារអំពៅ...
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានបង្គាប់ឱ្យដកកងទ័ពរុស្ស៊ីមួយភាគធំចេញពីប្រទេសស៊ីរី នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចដ៏ ភ្ញាក់ផ្អើលមួយទៅកាន់មូលដ្ឋានទ័ព Hmeimim ក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
Read more: ប្រធានាធិបតីរុស្ស៊ី បញ្ជាឱ្យដកកងទ័ពរុស្ស៊ីមួយភាគធំចេញពីប្រទេសស៊ីរី
(ញូយ៉ក)៖ ហេតុការណ៍ផ្ទុះគ្រាប់បែកនៅឯសង្កាត់ Manhattan ក្នុងទីក្រុងញូយ៉ក នៅថ្ងៃចន្ទនេះ គឺជាការប៉ុនប៉ងវាយប្រហារភេរវកម្ម ខណៈគ្រាប់បែកកែច្នៃត្រូវបានគេជឿ ជាក់ថា ជាមូលហេតុនៃការផ្ទុះនេះដែលបានបណ្ដាលឱ្យមនុស្ស០៤នាក់រងរបួស។
Read more: BREAKING NEWS: ផ្ទុះគ្រាប់បែក នៅទីក្រុងញូយ៉ក របួសមនុស្ស៤នាក់, ប៉ូលិសអះអាងថា...
បរទេស៖នៅថ្ងៃទី៤នៃការតវ៉ា ក្នុងប្រទេសឥណ្ឌូនេស៊ី ប្រឆាំងនឹងការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលទទួលស្គាល់ ទីក្រុងយេរូសាឡឹម ថាជារដ្ឋធានីប្រទេសអ៊ីស្រាអែល ក្រុមសកម្មជន តាមសេចក្តីរាយការណ៍ បានដុតទង់ជាតិសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅខាងមុខស្ថានទូតអាមេរិក ក្នុងទីក្រុងហ្សាកាតា។
Read more: ឥណ្ឌូនេស៊ី ដុតទង់ជាតិអាមេរិកចោល ក្នុងថ្ងៃទី៤នៃការតវ៉ា ស្តីពីទីក្រុងយេរូសាឡឹម
កាលីហ្វ័រនីញ៉ា ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ថា ករណីភ្លើងឆេះព្រៃ ដែលបំផ្លិចបំផ្លាញដ៏ខ្លាំង នៅតំបន់ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនីញ៉ា បានរីក កាន់តែធំឡើងៗ គួរឲ្យកត់សម្គាល់ គឺមានទំហំធំជាងក្រុងញ៉ូវយ៉កទៅទៀត ។
Read more: ភ្លើងឆេះព្រៃ នៅកាលីហ្វ័រនីញ៉ា បន្តកាន់តែខ្លាំងឡើងៗ មានទំហំធំជាង...
តូក្យូៈ រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Taro Kono បានឲ្យដឹងថា ខ្លួនកំពុងស្វែង រកកិច្ច សហប្រតិបត្តិការ ពីសមភាគី របស់លោក នៅក្នុងប្រទេស សហព័ន្ធអារ៉ាប់រួម សម្រាប់ ការបន្តកិច្ចសន្យាប្រេង ដែលគ្រប់គ្រង ដោយក្រុមហ៊ុនជប៉ុន នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។
Read more: ជប៉ុន កំពុងស្វែង រកកិច្ចព្រមព្រៀង ពីសហព័ន្ធ អារ៉ាប់រួម ដើម្បីបន្ដកិច្ច...
(ម៉ានីល)៖ ទីបំផុតច្បាប់អាជ្ញាសឹក នៅខេត្តមីដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលត្រូវបានដាក់តាំងតែពីអំឡុងទីក្រុងម៉ារ៉ាវី ត្រូវបានក្រុមឧទ្ទាមគាំទ្រ ISIS រឹបអូសនោះ ត្រូវបានយោធាស្នើសុំប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ពន្យាថែមមួយឆ្នាំទៀត គិតចាប់តាំងពីដើមខែធ្នូ នេះតទៅ។
Read more: យោធាហ្វីលីពីន «ស្នើសុំលោក ឌូតឺតេ ពន្យាច្បាប់អាជ្ញាសឹក ថែមមួយឆ្នាំទៀត»...
(ហ្សាកាតា)៖ ស្ថានទូតអាមេរិក ប្រចាំប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយសារព្រមានពីសន្តិសុខ សម្រាប់ពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិត ឬរស់នៅក្នុងប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីសា្រអែល និងក្រោយពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ប្រកាសថ្កោលទោសខ្លាំងៗ លើការសម្រេចចិត្តបែបនេះ។
Read more: សហរដ្ឋអាមេរិក «ប្រាប់ប្រជាជនខ្លួននៅឥណ្ឌូណេស៊ី ឲ្យប្រយ័ត្នពីសុវត្ថិភាព»...
(គូឡាឡាំពួ)៖ ក្នុងចំណោមបណ្តាប្រទេសដទៃៗ រដ្ឋាភិបាលម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍នេះ ក៏បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រៃលែងរបស់ខ្លួន និងបានទទូចឲ្យសហរដ្ឋអាមេរិក ធ្វើការគិតគូរ និងពិចារណាឡើងវិញ ទាក់ទិននឹងការសម្រេចទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹម (Jerusalem) ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល ដោយឯកតោភាគី។
Read more: ប្រទេសអាស៊ានមួយ «អំពាវនាវឲ្យ ដូណាល់ ត្រាំ គិតឡើងវិញឲ្យច្បាស់»...
(អូតាវ៉ា)៖ ប្រទេសជាប់របង និងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺកាណាដា និងម៉ិចស៊ីកូ បានប្រកាសដូចៗគ្នា ពួកគេនឹងមិនផ្លាស់ប្តូរស្ថានទូត ពីទីក្រុងតែលអាវីវ នៃប្រទេសអ៊ីស្រអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញ តាមការអនុម័តជាឯកតោភាគី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះឡើយ។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី ជ្រីស្ទីយ៉ា ហ្វ្រីឡេន (Chrystia Freeland) បានថ្លែងនៅថ្ងៃពុធ (ពេលវេលានៅទ្វីបអាមេរិកខាងជើង) ក្រោយប៉ុន្មានម៉ោង នៃការប្រកាសរបស់លោក ដូណាល់ ត្រាំ ដែលបានទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែលនោះថា «យើងសូមធ្វើការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍រក្សាសន្តិភាព ឲ្យបាននៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានទាំងការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលអាចរស់នៅជាអ្នកជិតខាងប្រកបដោយសន្តិភាពជាមួយអ៊ីស្រាអែល»។
បន្ថែមពីខាងលើនេះទៀត ក្រសួងការបរទេសមិចស៊ីកូបាននិយាយថា នឹងមិនផ្លាស់ប្ដូរស្ថានទូតរបស់ខ្លួនប្រចំាប្រទេសអ៊ីសា្រអែល ទៅកាន់ទីក្រុងហេ្សរុយសាឡឹមនោះឡើយ បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តធ្វើដូច្នេះតែឯងក៏ដោយ។ ការអះអាងបែបនេះរបស់ក្រសួងការបរទេសមិចស៊ីកូ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានធ្វើតាមពាក្យសន្យារបស់លោក ដោយប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម គឺជា រដ្ឋធានីរបស់អ៊ីស្រាអែល ព្រមទំាងបង្គាប់ឱ្យក្រសួងការបរទេសអាមេរិក ត្រៀមរៀបចំការផ្លាស់ប្ដូរស្ថានទូតអាមេរិក ពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសមិចស៊ីកូ បានលើកឡើងយ៉ាងដូច្នេះថា «បើទោះជាសហរដ្ឋអាមេរិក ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារបស់អ៊ីសា្រអែលក៏ដោយ ប៉ុន្តែរដ្ឋាភិបាលមិចស៊ីកូ នៅតែរក្សាស្ថានទូតរបស់ខ្លួន នៅក្នុងទីក្រុងតែលអាវីវដដែល ហើយការសម្រេចចិត្តនេះ គឺស្របទៅនឹងដំណោះស្រាយនៃអង្គការសហប្រជាជាតិ ស្ដីពីទីក្រុងហ្សេរុយសាឡឹម»។
គួរបញ្ជាក់ថា ប្រទេសប៊ូលីវី អេហ្ស៊ីប បារាំង អ៊ីតាលី សេណេហ្កាល់ ស៊ុយអែត ចក្រភពអង់គ្លេស និងអ៊ុយរុយហ្កាយ បានស្នើកោះប្រជុំបន្ទាន់មួយនៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាពីការសម្រេចចិត្តរបស់ លោក ត្រាំ ស្របពេលអ៊ីស្រាអែលអំពាវនាវឱ្យប្រទេសដទៃ ដើរតាមសហរដ្ឋអាមេរិក៕
ដកស្រង់ពី៖ Fresh News
(អ៊ីស្រាអែល)៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានី អ៊ីស្រាអែលគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ ហើយអ៊ីស្រាអែលពិតជាអរគុណយ៉ាងជ្រាលជ្រៅ ដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ បើទោះជាមានការរិះគន់ ពីសហគមន៍អន្តរជាតិក៏ដោយ។
Read more: អ៊ីស្រាអែលត្រេកអរជាពន់ពេក «ព្រោះក្តីស្រមៃជាង ៣,០០០ឆ្នាំ ក្លាយជាការពិត» ដោយសារ...
(ប៉េកាំង)៖ កងទ័ពចិននៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការមិនពេញចិត្ត និងប្រឆាំងយ៉ាងដាច់ខាតតែម្តង ចំពោះការបញ្ជាយន្តហោះដ្រូន (UAV) ដែលគេអាចហៅបានថា ជាយន្តហោះស៊ើបការណ៍សម្ងាត់ គ្មានមនុស្សជិះ ចូលមកក្នុងដែនអាកាសរបស់ប្រទេសចិន ដែលស្ថិតនៅតាមបណ្តាលព្រំដែន ដ៏រសើបរវាងមហាយក្សទាំងពីរ។
Read more: កងទ័ពចិន «សម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា» ក្រោយយន្តហោះស៊ើបការណ៍ឥណ្ឌា...