Social Network

The Parkson Phnom Penh City Centre Mall នឹងសាងសង់ឡើង នៅតាមមហាវិថីសហព័ន្ឋរុស្សី រាជធានីភ្នំពេញ

ភ្នំពេញ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ ផ្សារទំនើប AEON បានសម្ភោធដាក់ អោយដំណើរការ នៅក្នុងភ្នំពេញ ដែលបានទាក់ទាញ អតិថិជនជាច្រើន។ ដោយសារកំណើន ប្រជាពលរដ្ឋ និងការរីកចម្រើន ផ្នែកមុខរបរ និងការងារ នៅក្នុងទីក្រុង គឺយើងត្រូវការ នូវអាគារពាណិជ្ជកម្ម និងផ្សារទំនើប បែបនេះជា ច្រើនថែមទៀត នៅក្នុងប្រទេស។

យើងសូមស្វាគមន៍ គម្រោងសាងសង់ ផ្សារទំនើបថ្មីមួយទៀត នៅភ្នំពេញ "The Parkson Phnom Penh City Centre Mall" ដែលនឹងសាងសង់ឡើង នៅវិថីសហព័ន្ឋរុស្សី ដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក៏ដូចជា ជនបរទេស និង ទេសចរបរទេសជាដើម។ ផ្សារទំនើបថ្មីនេះ ក៏នឹងផ្តល់ការងារ ព្រមទាំងមុខរបរជាច្រើន ដល់ប្រជាពលរដ្ឋ និង ពាណិជ្ជករខ្មែរ៕

ព័ត៌មាននេះ ដកស្រង់ចេញពី ទំព័រហ្វេសប៊ុក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Samdech Hun Sen, Cambodian Prime Minister Government Official) ។