Social Network

ឯកឧត្តម កឹម សុខា នឹងក្លាយជា ​អនុប្រធាន​ទី១ នៃរដ្ឋសភា ខណៈ ​ឯកឧត្តម សម រង្ស៊ី នឹងធ្វើ​ជា តំណាងរាស្រ្ត មណ្ឌលកំពង់ចាម

ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់ សារព័ត៌មាន ក្នុងស្រុកថា ឯកឧត្តម កឹម សុខា នឹងក្លាយជា អនុប្រធានទី១ រដ្ឋសភា ចំណែករូបឯកឧត្តម នឹងធ្វើជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម ជំនួសឯកឧត្តម គួយ ប៊ុនរឿន ដែលនឹងត្រូវទៅធ្វើជា សមាជិក គ.ជ.ប នៅពេលដ៏ខ្លីខាងមុខនេះ ។

ឯកឧត្តម គួយ ប៊ុនរឿន បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ កំពុងរៀបចំ ឯកសារ ដើម្បីដាក់ជូន គ.ជ.ប រៀបចំឱ្យ ឯកឧត្តម សម រង្ស៊ី ធ្វើជាតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ជំនួសរូបឯកឧត្តម មុនពេលបេក្ខជន តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ទាំង៥៥រូប ចូលស្បថ មុខព្រះភក្រ្ត ព្រះមហាក្សត្រ ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល