Social Network

ឯកឧត្តម ហ៊ុន ណេង ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ កងកម្លាំង ទិសយោធភូមិភាគទី៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអតីតអភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកថវិកា មួយចំនួន ទៅឧបត្ថម្ភកងទ័ព និង កងនគរបាលព្រំដែន ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅទិសយោធភូមិភាគទី៤ ។

ពិធីសំណេះសំណាល បានធ្វើឡើង នៅទីបញ្ជាការកងពលតូច អន្តរាគមន៏លេខ៨ ដោយវត្តមានស្វាគមន៏ ប្រតិភូ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ។

ឯកឧត្តម ឧត្តមសេនីយ៏ទោ ឈុំ ខេង មេបញ្ជាការ កងពលតូចអន្តរាគមន៏លេខ៦ តំណាងឲ្យ កងកម្លាំងជួរមុខ បានធ្វើ សេចក្តីរាយការណ៏ អំពីសភាពការណ៍ព្រំដែន ដែលកើតមានឡើង អស់រយៈពេល ៧ឆ្នាំមកនេះ ហើយកងទ័ព និងកងនគរបាលយើង បានឈរជើងយ៉ាងរឹងមាំ ក្នុងសិទ្ធស្វ័យ ការពារទឹកដី តាមបទបញ្ជាដ៏មាន ប្រសិទ្ធិភាព និងការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៏សំណេះសំណាល នាឱកាសនោះ ឯកឧត្តម ហ៊ុន ណេង បានពាំនាំការផ្តាំផ្ញើ សួសុខទុក្ខពី សំណាក់ ថ្នាក់ដឹកនាំ រដ្ឋសភា ព្រមទាំងថ្លែង ការកោតសរសើរ និងដឹងគុណដោយ ស្មោះចំពោះគំរូវីរៈភាព របស់ពលទាហាន និងកងនគរបាលគ្រប់រូប ដែលបានលះបង់ និងធ្វើ ពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងសូមជូនពរដល់កងកម្លាំង ទាំងអស់ សូមមានសុខភាពល្អ និងទទួលជ័យជម្នះ គ្រប់ឧបសគ្គ។ ជាមួយ នឹកការ ចុះសួរសុខទុក្ខនេះ ឯកឧត្តម ហ៊ុន ណេង ក៏បានឧបត្ថម្ភកងពលតូច អន្តរាគមន៏លេខ៦ថវិកា ចំនួន២០លានរៀល និងឧបត្ថម្ភកង នគរបាលព្រំដែន ទិសទី៤ ចំនួន២០លានរៀលផងដែរ ៕