Social Network

សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម សម រង្ស៊ី ចូលគាល់​ព្រះមហាក្សត្រ នៅ​ម៉ោង៤រសៀល ម្សិលមិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រ នរោត្តម សីហមុនី នាព្រះបរមរាជវាំង នៅម៉ោង ៤រសៀល ថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៤ ម្សិលមិញនេះ បន្ទាប់ពីគណបក្សទាំងពីរ បានសម្រេចកិច្ចព្រមព្រៀង ជាមួយគ្នា កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ កន្លងមក។

មន្ដ្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា មូលហេតុ ដែលគណបក្សទាំងពីរ សម្រេចចូល គាល់ព្រះមហាក្សត្រនេះ ដើម្បីទូលថ្វាយព្រះអង្គ ពីបញ្ហានយោបាយ ដែលនៅសេសសល់ និងស្វែងរកសន្ដិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជា ប្រទេសជាតិទាំងមូល។

សូមជំរាបថា បន្ទាប់ចូលគាល់ ព្រះមហាក្សត្រ រួចរាល់ហើយ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម សម រង្ស៊ី ព្រមទាំង មន្រ្តីជាន់ខ្ពស់មួយចំនួនទៀត បានចាកចេញពី ព្រះបរមរាជវាំង នៅម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃដដែលនេះ៕