Social Network

សម្តេច​តេ​ជោ នឹង​នាំ​យក​សម្ភារៈ​នឹង​ទៀនវស្សា​ប្រគេន​ព្រះ​ស​ង្ស​នៅ​វត្ត​ចំពុះក្អែក ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ១២:០៤ អ៊ាង ប៊ុនរិទ្ធ  Share

ជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងនាំទ័យទានមួយចំនួនទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក ។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២០ ខ្ញុំព្រះករុណា និងភរិយា សូមផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សា ចាប់ពីថ្ងៃទី៥ ខែ កក្កដា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ។

សម្តេចក៏បានសូមអរគុណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិកា ដែលបាននាំយកទៀនព្រះវស្សានឹងទ័យទានចង្ហាន់ជាច្រើនទៀត ប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល ។

ជាមួយគ្នានេះដែរ សម្តេចក៏សូមអរគុណសម្តេចឯកឧត្តម លោកជំទាវ មន្ត្រីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្ត្រីសមាជិកសមាជិការគណបក្សប្រជាជនដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ ចឹល ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រដែលកំពុងខ្វះខាតនៅទូទាំងប្រទេស ។

ទន្ទឹមនឹងនេះដែរ សូមបងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិភាពសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ហើយពាក់ម៉ាសការពារខ្លួនអោយបានត្រឹមត្រូវ ។

មកទល់ពេលនេះពិភពនៅមិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរអោយព្រួយបារម្ភខ្លាំងណាស់ ។

នៅពេលរសៀលនេះ ខ្ញុំនិងភរិយាគ្រោងនឹងនាំទ័យទានមួយចំនួនទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក ។

ខ្ញុំនិងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាមួយពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា ៕

ដកស្រង់ពី៖ កោះសន្តិភាព