Social Network

សម្តេច ស ខេ​ង ស្នើ​អភិបាលខេត្ត​ទប់ស្កាត់​ការ​ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​នៅ​តាម​បណ្តា​ខេត្ត​នានា

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យអភិបាលខេត្តទាំងអស់ត្រូវជំរុញការទប់ស្កាត់ទន្ទ្រានយកដីដោយខុសច្បាប់ នៅតាមបណ្ដាខេត្តនានា ។

យោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ដាក់ជូនទៅកាន់អភិបាលខេត្តនានា នាថ្ងៃទី 8 ខែកក្កដា ឆ្នាំ២០២០ ស្តីពីការជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ នៅតាមខេត្តនានា ផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ដី និងផ្ដល់កម្មសិទ្ធិដី ជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ ស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្ត និងត្រូវបន្ថែមការត្រៀមបម្រុងដី១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍ ។

ទន្ទឹមនេះ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវទប់ស្កាត់ដាច់ខាតកុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់បន្តទៀត ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី ។

សម្តេចបន្តថា អនុវត្តតាមគោលណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីជំរុញការកាត់ធៀលដី និងផ្ដល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទទួលឲ្យបានល្អប្រសើរ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលខេត្តដូចខាងក្រោម ៖ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ

និងដីធ្លីដែលប្រជាពលរដ្ឋកំពុង នៅក្នុងផែនទី កាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយនៅលើទីតាំងដីដែលស្ថិត តំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្តនានា ដើម្បីចាត់ចែងធ្វើការកាត់ដី និងផ្ដល់កម្មសិទ្ធិដីជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍ ។

ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការទប់ស្កាត់កុំឲ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដី រុករានទន្ទ្រានកាន់កាប់ថ្មីនូវដីព្រៃ ឬដីរដ្ឋ ដោយខុសច្បាប់បន្ថែមទៀត ។

រាល់ការរុករានទន្ទ្រានកាន់កាប់ថ្មីដីព្រៃរដ្ឋដោយខុសច្បាប់ ត្រូវហាមឃាត់ដាច់ខាត និងត្រូវ ប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យតឹងរឹង និងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ ។

ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺអំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយមិនត្រូវជឿតាមការញុះញង់អូសទាញរបស់មេខ្យល់ ឬ ជនខិលខូចមួយចំនួនដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ ៕

ដកស្រង់ពី៖  កោះសន្តិភាព