Social Network

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ដ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ដឆមាសទី២។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ បានបង្ហាញថា ដោយស្ថានភាពប្រឈមជាទូទៅនៅលើពិភពលោក ចំពោះការរាតត្បាតនៃជំងឺរីកូរីដ-១៩ បានធ្វើឲ្យអាជ្ញាធរគ្រប់ប្រទេស ផ្អាកជាបណ្ដោះអាសន្នការចរាចរឆ្លងដែន ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវ ទឹក ចាប់ពីខែមីនាមក បណ្ដាលឲ្យភ្ញៀវបរទេសចូលកម្ពុជាមានការថយចុះយ៉ាងគំហុក។

ជាក់ស្តែង ក្នុងឆមាសទី១នេះ ភ្ញៀវថយចុះ ៥៥,៦៨% ប្រៀបធៀបទៅឆមាសទី១ ឆ្នាំ២០១៩ ក្នុងនោះ ភ្ញៀវទេសចរថយចុះ ៥៣,៨៦% អ្នកជំនួញ៦៦,១០% ។

ជាមួយនោះ ប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរចេញទៅ បរទេស ថយចុះ ៦២,១៦% និងពលករខ្មែរទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរបរ ទេសចាប់បញ្ជូនមកវិញ ក៏ថយចុះ ៦០,៣៩%៕

ដកស្រង់ពី៖ Fresh News