Social Network

ដំណឹង​ល្អ​! ក្រសួង​ណែនាំ​មន្ទីរ​កសិ​កម្ម​រក​ទីតាំង​តាម​ខេត្ត​ដើម្បី​ឱ្យ​កសិ​ករ​​លក់​កសិផល

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជំរុញឲ្យប្រជាកសិកចងក្រងជាបណ្តាញ ជាក្រុមដើម្បីជំរុញលើកទឹកចិត្តដល់ការដាំដុះ ចិញ្ចឹមសត្វ និងជាពិសេសធានាដល់ផលិតផលកសិកម្មមានទីផ្សារល្អ។

នៅក្នុងនោះក្រសួងបានណែនាំឲ្យអង្គភាពក្រោមឱវាទ ពិសេសមន្ទីរកសិកម្ម តាមខេត្ត និងរាជធានីរៀបចំបង្កើតផ្សារកសិករ ឬទីតាំងសមស្របណាមួយ ដែលអាចឲ្យកសិករយកផលិតសុវត្ថិភាពមកតាំងលក់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារ .ធានាបាននូវការផ្គត់ផ្គង់និងរក្សាបានតុល្យភាពតម្លៃទីផ្សារ។

ក្រសូងបានណែនាំដល់មន្ត្រី ត្រូវពិចារណាធ្វើហិរញ្ញប្បទាននិងបណ្តុះបណ្តាលណែនាំផ្សព្វផ្សាយបច្ចេកទេស និងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពខ្ដើម្បីជំរុញលើកកម្ពស់ ការដុះដាំ ការចិញ្ចឹមសត្វ ដើម្បីធានាឲ្យកសិផលមានតម្លៃសមស្រប លោករដ្ឋមន្ត្រីក្រសួងសកិកម្ម នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២០នេះ បានណែនាំដល់មន្ត្រីរបស់លោក ជំរុញលើកកម្ពស់ការចងក្រងបណ្តាញកសិករដោយដាក់ចេញវិធានការ ៧ចំនុច។ពស់ ដល់កសិករផងដែរ។

ក្រៅពីឲ្យបង្កើតទីផ្សារសម្រាប់លក់កសិករក្រសួងណែនាំអង្គភាពជំនាញថា ត្រូវរៀបចំបង្កើតបន្ថែមនូវបណ្តុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ឲ្យបានកាន់តែច្រើនឡើងថែមទៀត ក្នុងន័យបង្កើតបានពេញលេញនូវសមត្ថភាពផ្គត់ផ្គង់ ជាពិសេសបង្កើននូវសមត្ថភាពចរចាជាមួយអ្នកប្រមូលទិញផលិតកសិកម្ម ដែលវិធានការនេះនឹងលើកទឹកចិត្តប្រជាកសិករឲ្យធ្វើការដាំដុះស្បៀង ការចិញ្ចឹមសត្វ និងវារីវប្បកម្មកាន់តែសកម្ម និងមិនមានការព្រួយបារម្មណ៍អំពីបញ្ហាទីផ្សារ។

វិធានការមួយទៀត ក្រសួងកសិកម្ម បានណែនាំអាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្តទៀតនូវផែនការផលិតរបស់ក្រុមបណ្តុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ឲ្យផលិតស្របតាមតម្រូវការ និងពេលវេលាដែលត្រូវចុះទៅប្រមូលទិញរបស់ក្រុមហ៊ុន ឬ អ្នកប្រមូលទិញផលិតផលកសិកម្ម ដែលអាចជៀសវាងបាននូវការផលិតជន់ជោរ និងមិនមានទីផ្សារច្បាស់លាស់។

ក្រសួងកសិកម្ម បានណែនាំបន្តថា ត្រូវសហការឲ្យបានល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំបង្កើត និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារបាងក្រុមបណ្តុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម សំដៅផ្គត់ផ្គង់ស្បៀងអាហារ អង្ករ ត្រី សាច់ ប្រកបដោយភាពជឿជាក់ និងមានប្រសិទ្ធភាព។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជំរុញឲ្យអ្នកពាក់ព័ន្ធ សហការជាការជាមួយគ្នា ឲ្យបានជិតស្និទ្ឋដើម្បីសម្រួលដល់ការបណ្តុំអាជីវកម្មកសិកម្ម ក្រុមផលិតផល និងសហគមន៍កសិកម្ម ឲ្យទទួលបានឥណទានមានអត្រាការប្រាក់ទាប សមរម្យពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្មប្រកបដោយភាពអនុគ្រោះ ផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព