Social Network

ទូតកម្ពុជានៅជប៉ុន ជូនដំណឹងពីការផ្អាកជើងហោះហើរពីណារីតា-ភ្នំពេញ-ណារីតា ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានសេចក្ដីជូនដំណឹងពីការផ្អាកជើងហោះហើរ ណារីតា-ភ្នំពេញ-ណារីតា ជាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩។

បើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែសីហានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងប្រកាសអំពីការហោះហើរឡើងវិញ នៅពេលសមស្របណាមួយ។

គួរជម្រាបថា គិតរហូតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសជប៉ុន មានអ្នកឆ្លងជំងឺកូវីដ១៩ ជិត៤០,០០០នាក់ ក្នុងនោះស្លាប់ជាង១,០០០នាក់៕

ដកស្រង់ពី៖ Fresh News