Social Network

តើការញញឹមដែលស្រស់ស្អាតអាចធ្វើឱ្យអ្នកជោគជ័យក្នុងជីវិតដោយរបៀបណា ?

រាជធានីភ្នំពេញ ៖ ស្នាមញញឹម បានផ្តល់នូវភាពស្រស់ស្រាយ និងភាពទាក់ទាញចំពោះ បុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចជាមនុស្សដែលនៅជុំវិញខ្លួនផងដែរ ហេតុនេះហើយស្នាមញញឹម ត្រូវបានគេប្រៀបទៅនឹងទឹកដមនៃជីវិតរបស់មនុស្ស ។

យ៉ាងណាមិញស្នាមញញឹមដ៏ទាក់ ទាញរបស់បុគ្គលម្នាក់ៗ គឺមានជាប់ទំនាក់ទំនងយ៉ាងសំខាន់បំផុតទៅនឹងសោភ័ណភាព មាត់ធ្មេញ ជាពិសេសគឺតំបន់ធ្មេញមុខតែម្តង ។

អាស្រ័យហេតុនេះហើយការដែលមាន ធ្មេញមិនស្មើស្អាត ការបាត់បង់ធ្មេញមុខ ឬការដាក់ធ្មេញមុខមិនបានត្រឹមត្រូវតាមបច្ចេក ទេស ក៏ជាកត្តាធ្វើឲ្យបុគ្គលមួយចំនួនបាត់បង់ភាពជឿងជាក់ដោយលែងហ៊ានញញឹម និង និយាយស្តី បាត់បង់ទំនុកចិត្តរបស់ខ្លួន ហើយពេលខ្លះលែងហ៊ានចូលរួមក្នុងសកម្មភាព សង្គមថែមទៀតផង ។

លោកស្រីទន្តបណ្ឌិត ឆូ សុន្ទរី ដែលសព្វថ្ងៃនេះកំពុងបម្រើការងារនៅមន្ទីរព្យាបាលធ្មេញ ឯកជនមួយដែលផ្តោតតែលើគុណភាព និងគុណធម៌ បានបកស្រាយយ៉ាងខ្លីថា ស្នាម ញញឹមដែលមានធ្មេញស្រស់ស្អាត និងមានផាសុខភាពនឹងជួយកែប្រែជីវិតមនុស្សឲ្យ ទទួលបានជោគជ័យក្នុងអាជីពការងារ និងសង្គមគ្រួសារយ៉ាងពិតប្រាកដ ។

លោកស្រីទន្តបណ្ឌិតបានពន្យល់បញ្ជាក់ថា ស្នាមញញឹមស្រស់ គឺជួយដល់លោកអ្នក បានច្រើនដូចជា

៖ ទី ១ – ការញញឹម ការសើច នឹងបង្កើតនូវចំណងមិត្តភាព ។

ទី ២ – ការញញឹម បានជំរុញចិត្តអ្នកឱ្យមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងឡើយ ។

ទី ៣ – ការសើច ការញញឹម បានជួយធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែមានភាពស្និតស្នាលជា មួយអ្នកដទៃ ។

ទី ៤ -ការញញឹម គឺជាយានចំលងទៅរកទំនាក់ទំនងកាន់តែធំទូលាយ ។

 

ទី ៥ – ការសើច និងការញញឹមដែលមានភាពទាក់ទាញ និងស្រស់ស្អាត គឺមានឥទ្ធិពលល្អបំផុត និងទី ៦ ការសើច និងការញញឹម អាចជួយឱ្យជីវិតអ្នករស់បានយូរ និងជីវិតពោរពេញដោយអត្ថន័យ ។

ជាក់ស្តែងអតិថិជនរបស់លោកស្រីជាច្រើនបានក្លាយជាមនុស្សជោគជ័យក្នុងអាជីពការងារក៏ដូចជាទំនាក់ទំនងជាមួយនឹងដៃគូជីវិតកាន់តែប្រសើរជាងមុន ក្រោយទទួលបាននូវការ ពិនិត្យ ព្យាបាល និងការពត់តម្រង់ធ្មេញដ៏ត្រឹមត្រូវតាមបច្ចេកទេសជាមួយនឹងទន្តបណ្ឌិត ជំនាញ ។

ហេតុដូច្នេះហើយទើបលោកស្រីទន្តបណ្ឌិត ឆូ សុន្ទរី ដែលជាភរិយា និងជាម្តាយរបស់កូន ស្រី ២រូប ដែលជាអតីតសិស្សពូកែមួយរូបនៅវិទ្យាល័យត្បូងឃ្មុំនៅក្នុងឆ្នាំ ១៩៩៩ ដែល បច្ចុប្បន្នបានប្តូរមកជាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង នៅក្នុងទីរួមខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា

ក្នុងន័យលើកទឹកចិត្តប្អូនៗដែលមានសមត្ថភាពប្រឡងជាប់បាក់ឌុប ជាមួយពិន្ទុខ្ពស់ លោកស្រីនឹងផ្តល់នូវការលើកទឹកចិត្តបន្ថែមដល់ប្អូនៗតាមរយៈ ការផ្តល់ នូវស្នាមញញឹមស្រស់ស្អាតដល់សិស្សឆ្នើម ៦រូប ដែល ៣រូបមកពីវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ខេត្តត្បូងឃ្មុំនិង

៣រូបទៀតមកពីវិទ្យាល័យដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តា ល ដើម្បីទទួលបានសេវាព្យាបាល និងពត់ធ្មេញ ដាក់ធ្មេញ ដោយឥតគិតថ្លៃ ដល់ប្អូនៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទាំង ៦រូបនេះ ។

សូមបញ្ជាក់ថា លោកស្រីទន្តបណ្ឌិត ឆូ សុន្ទរី ធ្លាប់ជាគ្រូបង្រៀននៅមហាវិទ្យាល័យពុទ្ធិសា ស្ត្រផ្នែកពិនិត្យវាយតម្លៃទៅលើនិស្សិតឆ្នាំទី ៣ និងទី ៥ ផ្នែក Dental practitioner និងជា សមាជិកសុខភាពមាត់ធ្មេញពិភពលោកហៅកាត់ ថា ICOI ផងដែរនោះបានចែករំលែកនូវ បទពិសោធន៍ខ្លះៗថា តើការញញឹម និងការសើច ដែលស្រស់ស្អាតបែបណាដែលអាចធ្វើ ឱ្យជោគជ័យក្នុងជីវិតអ្នកបាន ? ។

ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ សូមទំនាក់ទំនង ទៅ Telegram ផ្ទាល់របស់លោកស្រីទន្តបណ្ឌិត ឆូ សុន្ទរី តាមរយៈលេខទូរស័ព្ទ ០១២ ៩៦៤ ២០០ ៕ អត្ថបទសហការ

ដកស្រង់ពី៖ កោះសន្តិភាព