Social Network

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ អគារកាណាឌីយ៉ាត្រូវបានបិទ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ប្រកាសបិទអគារកាណាឌីយ៉ា រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដោយយោងតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីជម្រាបជូនរបស់ក្រសួងសុខាភិបាល មកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ។

បើតាមលិខិតដដែល បានបញ្ជាក់ថា ការបិទអគារកាណាឌីយ៉ា ដោយសារបុគ្គលិកនៅធនាគារចិនម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ហើយបានប្រើប្រាស់ជណ្តើរយន្តរួមគ្នានៅអគារកាណាឌីយ៉ា។

ដូច្នេះ ត្រូវបិទអគារកាណាឌីយ៉ាទាំងមូលបន្តទៀត រយៈពេល១៤ថ្ងៃ គិតចាប់តាំងពីថ្ងៃទី០៣ ខែធ្នូ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ដោយឡែកបុគ្គលិកដែលធ្វើការនៅទីនោះទាំងអស់ ត្រូវធ្វើតេស្តជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ២០២០៕

ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងសុខាភិបាល៖

ដកស្រង់ពី៖ Fresh News