រាជធានីភ្នំពេញ ៖ គណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំងស្តុកផលិតផលទឹកដោះគោម៉ាក Wakodo ។
ការចុះពិនិត្យទីតាំងខាងលើនេះ បានដឹកនាំ និងសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឪ្យដឹងថា ទឹកដោះគោឈ្មោះ Wakodo ត្រូវបាននាំចូលដោយក្រុមហ៊ុន VNK Corporation LTD ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់ពីចុះទៅដល់ទីតាំង សមត្ថកិច្ចពិនិត្យឃើញថាក្រុមហ៊ុននេះមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយថែមទាំងមានលិខិតបញ្ជាក់ពីគុណភាពនិងសុវត្ថិភាពដែលធានាដោយក្រុមហ៊ុនជប៉ុន ដែលជាម្ចាស់ផលិតផលថែមទៀតផងទើបសមត្ថកិច្ច
និងលោកព្រះរាជអាជ្ញារងដកថចេញវិញ ដើម្បីរង់ចាំការស្រាវជ្រាវជាបន្តទៀត ៕
ដកស្រង់ពី៖ កោះសន្តិភាព