រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀប នឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ខែមករា ឆ្នាំ ២០២១នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៦២ រៀល, ១អឺរ៉ូ ទិញចូល ៤៩៤៣ រៀល លក់ចេញ ៤៩៩២ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ៣១៣៥ រៀល លក់ចេញ ៣១៦៦ រៀល ។
ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ ថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៦២៧ រៀល លក់ចេញ ៦៣៣ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៩១៤ រៀល លក់ចេញ ៣៩៥៣ រៀល ខណៈ ១០០វុនកូរ៉េ ទិញចូល ៣៦៨ រៀល លក់ចេញ ៣៧២ រៀល ។
ជាមួយគ្នានេះដែរហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៥៩ រៀល លក់ចេញ ៣០៩០ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៦ រៀល លក់ចេញ ១៣៧ រៀល
និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕
ដកស្រង់ពី៖ កោះសន្តិភាព