Social Network

​ចាប់ផ្តើម​ទិញ​ផ្លែ​ល្ពៅ ​និង​ត្រឡាច ដើម្បី​កែ​ច្នៃ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស

រាជធានីភ្នំពេញ៖ អស់រយៈពេលជាយូរណាស់មកហើយ ដែលប្រជាកសិករដាំដុះបន្លែ ផ្លែឈើរួមនិងកសិផលជាច្រើនផ្សេងទៀត តែងតែព្រួយបារម្ភអំពីតម្លៃនៅពេលដល់រដូវប្រមូលផលនៅតាមតំបន់។

តែមកដល់ដើមឆ្នាំ២០២១នេះគេសង្កេតឃើញថា មានសហគ្រាសផលិតឬកែច្នៃនៅក្នុងស្រុក មួយចាប់ផ្តើមត្រូវការទិញផ្លែល្ពៅនិងត្រឡាចដែលដាំដោយប្រជាកសិករ នៅក្នុងខេត្តសៀមរាប ដែលនៅក្នុងមួយថ្ងៃត្រូវការពី ៥០០ គីឡូក្រាម ទៅដល់ ២ តោន ។

អ្នកស្រីឧកញ៉ា កែវ មុំ អភិបាលក្រុមហ៊ុនផលិតនំស្រួយលីលី បានឱ្យដឹងនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ នេះថា ក្រុមហ៊ុនលីលី បានតម្លើងខ្សែសង្វាក់ផលិតកម្មកែច្នៃបន្លែ ផ្លែឈើ អីចឹងយើងឃើញថាខេត្តសៀមរាប ជាទឹកដីដែលមានសក្តានុពល អាចដាំដុះបន្លែផ្លែឈើបាន អីចឹងទើបយើងរៀបចំចុះអនុស្សារណយោគយល់គ្នា ដោយឱ្យសហគមន៍ដាំជាផ្លែល្ពៅ ត្រឡាច ការុត សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនលីលី ។

មានបន្លែផ្លែឈើទៅតាមរដូវកាលហើយទៅតាមបណ្តាខេត្ត ក្នុងមួយមុខអាចពី ៥០០ គីឡូក្រាម ទៅ ២ តោន ក្នុងមួយថ្ងៃទៅតាមភាពជាក់ស្តែងនៅលើទីផ្សារ។

អ្នកស្រីឧកញ៉ា គូសបញ្ជាក់ថា៖ «យើងចង់ឱ្យគាត់ផ្គត់ផ្គង់នូវផ្លែល្ពៅ និងត្រឡាចជាមុនសិនសម្រាប់ជំហ៊ានដំបូង ហើយនៅគ្រាបន្ទាប់យើងនឹងមើលបន្លែផ្លែឈើផ្សេងទៀត ដែលគាត់អាចដាំដុះបាន យើងនិងយកមកសាកល្បងសិន ហើយបើការសាកល្បងត្រូវទៅតាមការចង់បាន យើងនឹងឱ្យគាត់បន្តដាំដុះ ដើម្បីផ្គត់ផ្គង់ឱ្យយើងថែមទៀត» ។

បើតាមអភិបាលក្រុមហ៊ុនលីលី ផ្លែល្ពៅនិងត្រឡាច ដែលត្រូវផ្គត់ផ្គង់មួយមុខៗពី៥០០ទៅ ២តោនដល់ក្រុមហ៊ុនលីលីនេះ ក្រុមហ៊ុនកែច្នៃសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស តែបើមានអតិថិជនចង់ធ្វើការនាំចេញ នោះយើងនឹងបន្ថែមខ្សែសង្វាក់ផលិតកម្ម ដើម្បីឆ្លើយតបតម្រូវការនាំចេញ ។

ទន្ទឹមនឹងការប្រមូលទិញផ្លែល្ពៅ និងផ្លែត្រឡាចពីប្រជាកសិករនៅក្នុងខេត្តសៀមរាប ធ្វើឱ្យកសិករមានលំនឹងក៏ដូចជាមានទំនុកក្នុងការដាំដុះ អ្នកស្រីឧកញ៉ាកែវមុំ មានប្រសាសន៍ថា៖ «ក្នុងគោលដៅខាងមុខ យើងបានមើលឃើញខេត្តកោះកុង កំពង កំពង់ចាម និងខេត្តកណ្តាល។

ក្នុងមួយខេត្តៗបន្លែផ្លែឈើវាមានរសជាតិផ្សេងៗគ្នា នៅពេលយើងយកតេស្ស ឬសាកល្បងឃើញថានៅតាមតំបន់នីមួយៗ វាមានរសជាតិខុសៗគ្នា។ តួយ៉ាងនៅខេត្តកោះកុង ពលរដ្ឋដាំបាននូវផ្លែចេកមាសស្ងួន ដែលមានរសជាតិឆ្ងាញ់។

អីចឹងយើងនឹងជំរុញឱ្យគាពាក់ព័ន្ធនិងការប្រមូលទិញផ្លែល្ពៅនិងត្រឡាចនេះ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ នេះ ផ្សារកសិផលនិងចំណីអាហារ និងក្រុមហ៊ុន លីលី ហ្វ៊ូដបានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការផ្គត់ផ្គង់ និងការបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្ម បន្លែដោយមានការចូលរួមពីឯកឧត្តម ប៉ានសូស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះឯកឧត្តម ប៉ានសូស័ក្តិ មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម បានជំរុញផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់បងប្អូនកសិករផលិតរបស់យើង ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនទាន់មានភាពជាក់លាក់ និងនៅមានកម្រិតទាំងបរិមាណ និងគុណភាព ដែលធ្វើឱ្យតម្លៃកសិផលដែលកសិករផលិតបានមិនប្រាកដប្រជា។

ក្រសួងពាណិជ្ជកម្មដែលដឹកនាំប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានចាប់ផ្តើមធ្វើកិច្ចការដោយផ្ទាល់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការផលិតនិងទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ផ្សារកសិផលនិងចំណីអាហារ និងក្រុមហ៊ុន លី លី ហ្វ៊ូដអ៊ិនដាសទ្រី ខូ អិល ធីឌី ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ

នៅលើទឹកដីសៀមរាបអង្គរនាពេលនេះ គឺជាសមិទ្ធផលមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ក្នុងការតភ្ជាប់ក្រុមអ្នកផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការដ៏មានអត្ថប្រយោជន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើនចំណូលជូនដល់ប្រជាជននៅមូលដ្ឋាន។

បើតាម ឯកឧត្តម ប៉ាន សូរស័ក្តិ ភាគីហត្ថលេខីទាំងពីរ ត្រូវរក្សាឱ្យបានទាំងបរិមាណនិងគុណភាព និងសហការឱ្យបានល្អ ដើម្បីធានាដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែឱ្យរលូន និងមាននិរន្តរភាព។

ចែករំលែកព័ត៌មានជាមួយគ្នាទៅវិញទៅមក និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈម ដែលអាចកើតមានឡើងក្នុងដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញ។

ពិនិត្យលទ្ធភាពក្នុងការពង្រីកបន្ថែមលើមុខទំនិញកសិ-ពាណិជ្ជកម្មដទៃទៀត ព្រមទាំងគាំទ្រដល់ផលិតផល ដែលកសិករផលិតបាន និងជំរុញការផលិតឱ្យមានគុណភាព និងសុវត្ថិភាព៕

ត់ដាំនៅចេកមាសស្ងួន នៅក្នុងទឹកដីខេត្តកោះកុង។ នៅខេត្តកំពង់ចាមមានចេកណាំវ៉ា កំពតមានដំឡូងរសឆ្ងាញ់» ។

ដកស្រង់ពី៖ កោះសន្តិភាព