Social Network

របរចិញ្ចឹមត្រីអាចលំបាកក្រោយអនុញ្ញាតឱ្យនាំចូលត្រីបួនប្រភេទពី ប្រទេសជិតខាងវិញ

រាជធានីភ្នំពេញ ៖ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យមានការនាំចូលត្រីបួនប្រភេទពីប្រទេសជិតខាងវិញ ពិសេសពីប្រទេសវៀតណាម មានប្រតិបត្តិជាច្រើនពីបញ្ហានេះ ពិសេសមានការលើកឡើងថាវិធានការនេះបានបង្ហាញពីភាពមិនច្បាស់លាស់នៅក្នុងការលើកកម្ពស់ការចិញ្ចឹមត្រីនៅក្នុងប្រទេស។វិធានការនេះអាចប៉ះពាល់កាន់តែខ្លំាងដល់ជីវភាពពលរដ្ឋអ្នកចិញ្ចឹមត្រីក្នុងប្រទេស។

កាលពីថ្ងៃទី៨កុម្ភៈ ឆ្នាំ២០២១ក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសពីការអនុញ្ញាតឲ្យនាំចូលត្រី ប្រា ត្រីអណ្តែង ត្រីពោ ត្រីឆ្កោ ពីប្រទេសជិតខាងវិញ បន្ទាប់ពីការហាមឃាត់មិនឲ្យមានការនាំបានប៉ុន្មានសប្តាហ៍មកនោះ។

ប្រធានសមាគមវារីវប្បករកម្ពុជាលោក សុខ រ៉ាដែន បានសោកស្តាយ ចំពោះការអនុញ្ញាតឱ្យនាំចូលត្រីទាំងនេះ ខណៈការចិញ្ចឹមត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ របស់វារីវប្បករនានានៅក្នុងស្រុកមានការកើនឡើង ដែលត្រីទាំងនេះ កំពុងនៅពេញស្រះ តែលោកមិនជំទាស់នឹងក្រសួងកសិកម្ម ដែលអនុញ្ញាតឱ្យមានការនាំចូលត្រីទាំង៤ប្រភេទពីវៀតណាមឡើយ។

លោកបានស្នើឱ្យក្រសួងកសិកម្ម ឬមន្ត្រីជំនាញ ត្រូវរឹតត្បិតនូវបរិមាណនៃការនាំចូលត្រីពីវៀតណាម និងត្រួតពិនិត្យឱ្យបានខ្ពស់បំផុតលើគុណភាពប្រភេទត្រីនីមួយៗ ដើម្បីចង់ដឹងថា មានសារធាតុគីមីហាមឃាត់ណាមួយដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគឬទេ? ។

ប្រតិកម្មពីសាធារណជនក៍មានលើបណ្តាញទំានាក់ទំនងសង្គមរបស់ក្រសួងកសិកម្ម តែម្តង។ ពលរដ្ឋម្នាក់ ដែលឈ្នោះប្រើប្រាស់បណ្តាញសង្គមថា មេឃងងឹតជិតភ្លៀង បានលើកឡើងថា”ប្រជាពលរដ្ធខំនាំគ្នាចិញ្ចឹមត្រីគ្រប់គ្នាក្នុងសម័យកូវីត ដោយមិនបានទៅកាងារឯណា គឺសង្ឃឹមត្រីសាច់ដែខ្លួនចិញ្ចឹមអាចលក់បាន..

តែឥឡូវមានណា..បើក្រសួងគាត់នាំត្រីពីយួនមកស្រុកយើងច្រើនចឹង តើប្រជាកសិកយើងរំពឹងអី ត្រីមាន តែលក់មិនចេញ ព្រោះត្រីយួនចូលច្រើន..សូមពិនិត្យមើលផងផ្ទះកសិកមួយណាដែថាមិនកសិកម្ម រឺ វីរីវប្បកម្ម..តែសុទតែលក់អត់ចេញ..ព្រោះនាំចូលផលិតផលយួនច្រើនពេក”។

ចំណែកពលរដ្ឋម្នាក់ទៀត ដែលបានសរសេរត្រង់ទៅកាន់ក្រសួងមានសមត្ថកិច្ចដែលនោះ លើកឡើងថា”ខ្ញុំសំណូមពរ ១. អោយដាក់ប្រភពផលិតនៅលើបន្លែនិងត្រីសាច់ទាំងអស់នៅលើទីផ្សារ។

ដើម្បីអោយប្រជាជនខ្មែរអាចសំរេចចិត្តជ្រើសរើសទិញយក។២.សិក្សាតំលៃហេតុអ្វីបានជាគេនាំចូលអាចលក់ថោកជាងក្នុងផលិតផលក្នុងស្រុក គេចំនាយលុយដឹកជញ្ជូនរាប់សិបគីឡូម៉ែត។៣.ត្រួតពិនិត្យគុណភាពផលិតកសិកម្មអោយបានម៉តចត់ ដើម្បីការពារសុខភាពរបស់អ្នកទទួលទាន”។

រដ្ឋាភិបាលបានជំរុញការងារវារីវប្បកម្មឲ្យមានការរីកចម្រើនដើម្បីផ្គត់ផ្គង់តម្រូវការត្រី នៅក្នុងស្រុក បង្កើតប្រាក់ចំណូលនិងការងារដល់ប្រជាពលរដ្ឋនៅពេលមានវិបត្តិកូវីដ១៩។ ពលរដ្ឋជាច្រើនបាននាំគ្នាចិញ្ចឹមត្រី ប៉ុន្តែពួកគេតែងតែត្អូញត្អែរថាគ្មានទីផ្សារច្បាស់លាស់ លក់ត្រីចិញ្ចឹមបាន ទីផ្សារក្នុងស្រុកមិនអាចប្រកួតប្រជែងជាមួយត្រីនាំចូល។

ត្រីនាំគេលក់ក្នុងតម្លៃថោកដោយសារថ្លៃដើមចិញ្ចឹមទាម។ នៅក្នុងសេចក្តីប្រកាសឲ្យនាំចូលត្រីបួនប្រភេទខាងលើពីប្រទេសជិតខាងវិញនោះ ក្រសួងកសិកម្ម អះអាងថាអនុលោមតាមច្បាប់ បទដ្ឋានដែលមានជាធរមាន។

ក្រសួងបញ្ជាក់ថា នឹងខិតខំដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍន៍វារីវប្បកម្ម ឲ្យមានការរីកចម្រើន ប្រកួតប្រជែងទីផ្សារតាមគោលការណ៍ពាណិជ្ជកម្មសេរី។

សូមជម្រាបថាក្រោយពីកម្ពុជាបានហាមឃាត់ការនាំចូលត្រីប្រា ត្រីឆ្តោ ត្រីអណ្អែក ត្រីពោ ពីបរទេសប្រទេសវៀតណាមបានទាមទារកម្ពុជាឈប់ចោលបម្រាបនោះវិញដោយបានលើកឡោះងថាបម្រាបនោះខុសពីគោលការណ៍ពាណិជ្ជកម្មសេរី៕

ដកស្រង់ពី៖  កោះសន្តិភាព