Social Network

ក្រសួងសុខាភិបាល ព្រមានពីគ្មាន​កន្លែង​ព្យា​បាល​អ្នកឆ្លងជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានព្រមានពីគ្មានកន្លែងសម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ បើសិនកាន់តែមានករណីឆ្លងជំងឺនេះកាន់ច្រើន ហើយប្រជាពលរដ្ឋនិងមន្ត្រី ព្រមគោរពវិធានការសុខាភិបាល ដែលបានដាក់ចេញជាបន្តបន្ទាប់ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ក្នុងសន្នីសិទសារព័ត៌មាន នាព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងថា ការចាក់វ៉ាក់សាំងមិនមែនជាឧបសគ្គនៃការទប់ស្កាត់ជំងឺកូវីដ១៩នោះទេ ។

វ៉ាក់សាំងគ្រាន់តែជាវិធានការបន្ថែមពីលើវិធានការសុខាភិបាល៣ការពារ និង៣កុំ ដែល ប្រមុខ រាជរដ្ឋាភិបាលដាក់ចេញ និងតម្រូវការនៃការធ្វើចត្តាឡីស័ក។

លោកស្រីបញ្ជាក់ថា៖ «វ៉ាក់សាំងតែមួយមុខមិនមែនជាមធ្យោបាយនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នោះទេ។ សុំនិយាយឲ្យច្បាស់ណា គឺវាជាវិធានការបន្ថែម ហើយអ្នក ដែលចាក់វ៉ាក់សាំងរួ ចក៏មិនត្រូវជិះសេះលែងដៃ (មិនគោរពវិធានការសុខាភិបាល)ដែរ ។

ខ្ញុំសុំបញ្ជាក់ថា ហើយបញ្ជាក់ថាទៀត ពីព្រោះលទ្ធភាពចំលងនៅតែមាន តែវាអាចជួយការកាត់បន្ថយឬវាយលុចនូវជំងឺ កូវីដ១៩»។

ជាមួយគ្នានោះដែរ លោកស្រីបានព្រមានយ៉ាងដូច្នេះថា៖ «យើងមើសព្វថ្ងៃនេះ បើសិនមានករណីឆ្លងកាន់តែច្រើនទៅៗ នៅមន្ទីពេទ្យគ្មានកន្លែងដាក់សម្រាប់ព្យាបាលទេ ។

ឧបមាថា មួយថ្ងៃឆ្លង៦០នាក់ ឬ៧០ ឬ៨០នាក់ អត់យូរទេ គឺអត់មានកន្លែងដាក់តែម្តង ។

ទោះបីរៀបចំមន្ទីពេទ្យថែមទៀតក្តី តែបើបងប្អូនមិនអនុវត្តការណែនាំ ករណីនៅតែកើននោះមិន ហួសអ្វីដូចស្រុកគេទេ ។

អីញ្ចឹងមធ្យោបាយនៅមានការជជែកគ្នាទៀតថាតើង ត្រូវធ្វើយ៉ាង ណាម៉េច?»។

លោកស្រីបានអំពាវនាវថា កម្ពុជាមិនចង់ទៅស្ថិតករណីគ្មានកន្លែងព្យាបាលទេ ពីព្រោះថាឮ បើសិនមានករណីនោះមែន នឹងមានការកាន់តែពិបាកជាងពេលនេះទៀត ។ ដូច្នេះ សុខចិត្តពិបាកពេលនេះប្រសើរជាពិបាកនៅពេលក្រោយ។

ដកស្រង់ពី៖ កោះសន្តិភាព