Social Network

ពេលនេះ អភិបាលស្រុក​សំរោង​ខេត្ត​តា​កែវ​​សម្រេច​បិទ​ភូមិ​​​ទាំង​មូលតែម្តង​

ខេត្តតាកែ ៖ ក្រោយពីមានបុគ្គលអ្នកផ្ទុះជំងឺកូវីដ១៩ម្នាក់ បានមកចូលរួមពិធីអាពាហ៍ពិពាហ៍នៅក្នុងភូមិក្រាំងលាវ ឃុំរវៀងស្រុក ស្រុកសំរោង កាលពីថ្ងៃទី១១ មីនា កន្លងទៅថ្មីៗនេះ អាជ្ញាធស្រុកសំរោង នៅព្រឹកថ្ងៃទី ១៥ មីនានេះ បានសម្រេចបិតភូមិក្រាំងលាវទាំងមូល មិនអោយមានការចេញ-ចូលនោះទេ។

លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានប្រាប់អោយដឹងថា ក្រៅពីអាជ្ញាធសម្រេចបឹតភូមិទាំង មូលមិនឲ្យមានការចេញ-ចូល មនុស្សចំនួន២៥នាក់ដែលប៉ះពាល់ផ្ទាល់ចំពោះអ្នកផ្ទុកជំងឺកូវីដ១៩ ក៏ត្រូវបានយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ និងបានដាក់អោយធ្វើចត្តាឡីស័កអោយគ្រប់ចំនួន១៤ថ្ងៃផងដែរ ។

ដោយឡែក អ្នកប៉ះពាល់ដោយប្រយោលមានចំនួនជាង៣០០នាក់ ក៏៏ត្រូវបានអាជ្ញាធនែនាំអោយធ្វើចត្តាឡីស័កផងដែរ។

លោកកេត ម៉ៅអភិបាលស្រុកសំរោងក៏បានឲ្យដឹងថា ក្រៅពីអ្នកភូមិដែលប៉ហពាល់ផ្ទាល់និងប្រយោល អាជ្ញាធរបានធ្វើការណែនាំដល់បងប្អូនកម្មករោងចក្រមួយចំនួនដែលបានចូលរួមនៅក្នុងពិធីមង្គលការដែលអ្នកជំងឺកូវីដ១៩បានមកចូលរួម មិនត្រូវចេញទៅធ្វើការនោះទេពោលគឺត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ជៀសវាងទៅធ្វើការដែលនាំអោយមានការឆ្លងរីករាលដាលនៅក្នុងរោងចក្រដែលខ្លួនធ្វើការ។

លោកអ៊ូច ភា អភិបាលខេត្តតាកែវ ដែលបានចុះទៅធ្វើការណែនាំផ្ទាល់ នៅព្រឹកថ្ងៃដដែលនេះ ទៅដល់អាជ្ញាធស្រុកសំរោង និងស្រុកបាទី ដែលមានមនុស្សប៉ះពាល់ផ្ទាល់ និងដោយប្រយោលចំពោះអ្នកជំងឺកូវីដ១៩ដែលបានចូលរួមពិធីមង្គលការនៅក្នុងស្រុកសំរោង បានណែនាំដល់អាជ្ញាធស្រុកអោយបិទជាបណ្ដោះអាសន្ននៅទីតាំងមួយចំនួន ដែលអ្នកជំងឺកូវីដ១៩បានធ្វើដំណើរទៅលេងមុននឹងចូលរួមនៅក្នុងពិធីមង្គលការ ដោយជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។

ជាពិសេស អាជ្ញាធត្រូវធ្វើការស្រាវជ្រាវអោយបានច្បាស់លាស់ចំពោះអ្នកប៉ះពាល់ផ្ទាល់ដើម្បីយកសំណាកពួកគេទៅធ្វើតេស្តរកជំងឺកូវីដ១៩និងត្រូវណែនាំអោយអោយអ្នកប៉ះពាល់ផ្ទាល់ឬប្រយោលត្រូវធ្វើចត្តាឡីស័កអោយគ្រប់ចំនួន១៤ថ្ងៃ។

គួររំលឹកថា កាលពីថ្ងៃទី១១និងថ្ងៃទី១២ ឈ្មោះកក្ដដា សោភ័ណ្ឌ បានមកចូលរួមពិធីបង្គលការមឹត្តភ័ក្ររបស់ខ្លួននៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោងខេត្តតាកែវ ដែលពិធីបង្គលការនេះមានអ្នកចូលរួមប្រមាណ៣០០នាក់ ។

បន្ទាប់ពីបានចូលរួមមង្គលការបានពីរថ្ងៃ បុគ្គលខាងលើបានទៅធ្វើតេស្តរកជំងឺកូវីដ១៩នៅមន្ទីរពេទ្យរុស្សី ដែលលទ្ធផលកឺវិជ្ជមានជំងឺកូវីដ១៩។

ដកស្រង់ពី៖ កោះសន្តិភាព