Social Network

អ្នកនៅកន្លែងកើត និងសង្ស័យមានកូវីដ ១៩ បារម្ភក្លាចឆ្លង និងពិបាករកសុី

រាជធានីភ្នំពេញ ៖ មានផ្ទះ ឬកន្លែងស្នាក់នៅរបស់ពលរដ្ឋជាច្រើនដែលសង្ស័យជាប់ព័ន្ធអ្នកវិជ្ជមានកូវីដ ១៩ ឬបានទៅកន្លែងដែលមានផ្ទុះកូវីដ ១៩ ត្រូវបានមន្ត្រីសុខាភិបាល និងអាជ្ញាធរ ហ៊ុមព័ទ្ធហើយដាក់ កម្លំាងការពារដើម្បីកុំឲ្យពលរដ្ឋដែលត្រូវធ្វើចក្តាឡីស័កនៅទីនោះចេញក្រៅផ្ទះ ។

ពលរដ្ឋដែលរស់នៅកន្លែងសង្ស័យ និងកន្លែងមានអ្នកវិជ្ជមានកូវីដ ១៩ បានត្អូញត្អែរពីផលលំបាកដែលកើតមានរៀងរាល់ថ្ងៃនេះ ។ ផលលំបាកទី ១ គឺពួកគាត់បារម្ភពីការឆ្លង ហើយផលលំបាកមួយទៀត គឺពិបាកលក់ដូរ ចិញ្ចឹមជីវិតតែម្តង

។ អ្នកលក់ដូរ ប្រកបអាជីវកម្ម មិនថាលក់តិច ឬច្រើននោះទេ នៅពេលនៅជិតកន្លែដែលមានការហ៊ុមព័ទ្ធករណីកូវីដ ១៩ ហើយគ្មានអ្នកទៅទិញ ឬគ្មានអ្នកចង់ទៅជិតឡើយ ។

អ្នកស្រី ចិន្តា មានតូបតូចសាច់គោអំាងតូចមួយជាប់នឹងផ្ទះដែលជនជាតិចិនស្នាក់នៅ ។ ផ្ទះជនជាតិចិនស្នាក់នៅនោះ ត្រូវបានអាជ្ញាធរព័ន្ធខ្សែការពារ ហើយដាក់កម្លំាងបីបួននាក់ការពារទំាងយប់ទាំងថ្ងៃ ។

«ខ្ញុំជួលកន្លែងគេនេះលក់សាច់គោអំាងប៉ុន្តែជាងមួយអាទិត្យហើយលក់មិនដាច់ទេ នៅលើដងផ្លូវនេះស្ងាត់ណាស់ ពីមុខមួយថ្ងៃលក់បានជាង ៤០ម៉ឺនរៀល តែឡូវ ១០ម៉ឺនរៀលប៉ុណ្ណោះ» ។

ទីតំាងអ្នកស្រីចិន្តាលក់ដូរនៅក្នុងបុរីមួយក្នុងខណ្ឌច្បារអំពៅ ។ នៅទីនោះមានផ្ទះមិនតិចជាង ១០ទេ ដែលអាជ្ញាធរបានហ៊ុមព័ទ្ធឲ្យពលរដ្ឋម្ចាស់ផ្ទះឬអ្នកស្នាក់នៅធ្វើចត្តាឡីស័ក ។

អ្នកធ្វើចត្តាឡីស័កភាគច្រើនជាជនជចិនដែលបានជួលផ្ទះគេស្នាក់នៅក្នុងបុរីនោះ ។ អ្នកស្រី ចិន្តា ចង់ឲ្យម្ចាស់ផ្ទះបញ្ជុះតម្លៃតូបនៅក្នុងខែនេះ ប៉ុន្តែគាត់និយាយថាម្ចាស់ផ្ទះមិនបាននិយាយពីបញ្ហានេះទេ ។

«មុខផ្ទះគាត់នេះមានគេជួល ៤នាក់ ហើយម្ចាស់ផ្ទះគាត់មានផ្ទះជាប់ទីនេះដែល គាត់មើលឃើញថា ពួកយើងលក់មិនដាច់គួរបន្ថយថ្លៃជួលប៉ុន្តែគាត់មិនទាន់និយាយរឿងនេះទេ ចាំមើលដាច់ខែសិន» អ្នកស្រី ចិន្តា បញ្ជាក់ថា តូបគាត់ជួលនោះថ្លៃ ២០០ដុល្លារក្នុងមួយខែ ។

លោក មេសា អ្នកលក់កាហ្វេនៅមុខផ្ទះ ។ គាត់ជាម្ចាស់ផ្ទះប៉ុន្តែគាត់បារម្ភពីការឆ្លងជំងឺនេះ ប៉ុន្តែមិនអាចចៀសទៅណាបាន ។ «ផ្ទះជាប់ខ្ញុំនេះមានជនជាតិចិនបួននាកស្នាក់នៅ ពួកគាត់បានធ្វើចក្តាឡីស័កជាង ១០ថ្ងៃហើយ ឭថាការធ្វើតេស្តលើកទី ១ ពួកគាត់អវិជ្ជមាន» ។

អវិជ្ជមាន ឬវិជ្ជមាន លោកមេសា ថា ពលរដ្ឋគ្រាន់តែឃើញផ្ទះមានព័ទ្ធខ្សែ ហើយប៉ូលីសនៅយាមនោះ ពួកគាត់មិនចូលទិញទេ ។ ខ្ញុំធ្លាប់លក់បានមួយថ្ងៃជិត ១០០កែវ ប៉ុន្តែឥឡូវបាន ៥ ទៅ ១០កែវប៉ុណ្ណោះ ដោយសារមិនដឹងទៅណាចេះតែបន្តលក់ទៅ យើងដឹងថាកូវីដ ១៩ ឆ្លងទាល់តែនៅជិតជជែកគ្នា ហើយប៉ះពាល់គ្នា ត្រឹមផ្ទះជាប់គ្នាហើយយើងមិនធ្លាប់មានទំនាក់ទំនងអ្វីជាមួយគ្នា ខ្ញុំផ្ទាល់មិនបារម្ភទេ ។

អ្នកទិញ អ្នកឆ្លងកាត់ដែលគាត់បារម្ភ» ។ តែទោះយ៉ាងណាពលរដ្ឋបានលើកឡើងថាដោយសារតែចត្តាឡីស័កមានរយៈតែ ១៥ថ្ងៃដូច្នេះ ផលប៉ះពាល់ពួកគាត់មិនសូវជាច្រើននោះទេ ។

តែការភ័យក្លាចមានពលរដ្ឋខ្លះ ដែលពួកគេមានលំនៅដ្ឋាននៅកន្លែងផ្សេង ឬនៅតាមខេត្ត បានចាក់សោផ្ទះនៅជិតកន្លែងសង្ស័យ ទៅស្នាក់កន្លែងមានសុវត្ថិភាពមួយរយៈ ។

នេះបើតាមការឲ្យដឹងរបស់លោក មេសា ។ រហូតដល់ព្រឹកថ្ងៃទី ១៦មីនានេះកម្ពុជាមានចំនួនអ្នកវិជ្ជមានកើនដល់ ១៤៣០នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៦០៩នាក់ អ្នកសះស្បើយមានចំនួន ៨១៨នាក់។

កម្ពុជាមានអ្នកជំងឺម្នាក់បានស្លាប់បាត់បង់ជីវិតកាលពីប៉ុន្មានថ្ងៃមុន ។ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឲ្យកម្ពុជាមានពលរដ្ឋស្លាប់បាត់បង់ជីវិតជាលើកដំបូង និងមានករណីវិជ្ជមានហក់ឡើងខ្លំាង ក្នុងថ្ងៃខ្លះមានដល់ ៦០នាក់ ។ ដូចនៅថ្ងៃនេះបានរកឃើញ ១០៥នាក់ ៕

ដកស្រង់ពិ៖ កោះសន្តិភាព