Social Network

អាជ្ញាធរខេត្តកំពតប្រកាសផ្អាកពិធីមង្គល​ការ និង​ពិធីផ្សេងៗ​

ខេត្តកំពត ៖ អាជ្ញាធរខេត្តកំពតបានចេញលិខិតជូនដំណឹងដល់អាជ្ញាធរក្រុង-ស្រុក-ឃុំអោយផ្អាកពិធីមង្គលការនិងពិធីជប់លៀង និងការជួបជុំតាមបែបសាសនាផ្សេងៗជាបណ្ដោះអាសន្នមានរយៈពេល២សប្ដាស៍ ដោយគិតចាប់ពីថ្ងៃទី១៥ ខែមីនា ឆាំ្ន2021នេះតទៅ។

រដ្ឋបាលសាលាខេត្តបានប្រកាសជូនដំណឹងដល់អាជ្ញាធរក្រុងស្រុកនិងថ្នាក់មូលដ្ឋានឃុំយ៉ាងដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍ ៕

ដកស្រង់ពី៖ Fresh News