Social Network

ក្រសួងមហាផ្ទៃ​សម្រេច​ឲ្យ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា​តែ​ប្តូរ​ពាក្យ​«​សង្គ្រោះ​បំរើ​ការពារ​»

រាជធានីភ្នំពេញ ៖ ទីបំផុតក្រសួងមហាផ្ទៃសម្រេចឲ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិបង្កើតគណបក្សនយោបាយថ្មីឈ្មោះថា «គណបក្សកែទម្រង់កម្ពុជា» ហើយ ប៉ុន្តែត្រូវធ្វើការប្តូរពាក្យស្លោករបស់ខ្លួនចេញ ដើម្បីកុំជាន់នឹងអតីតគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយពេលកន្លងមក ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកែទម្រង់កម្ពុជា ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» មានអាសយដ្ឋាននៃទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ទន្ទឹមនេះ ផ្អែកតាមបញ្ញត្តិ មាត្រា១១ថ្មី នៃច្បាប់ស្តីពី គណបក្សនយោបាយក្រសួងមហាផ្ទៃ ស្នើឲ្យតំណាងស្ថាបនិក គណបក្សធ្វើការផ្លាស់ប្តូរពាក្យសង្គ្រោះបំរើការពារដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្ស ដោយសារពាក្យនេះក្រសួងបន្ដថា

ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយគណបក្សកែទម្រង់កម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថា ខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី

មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំង ផ្លាស់ប្តូរពាក្យដែលមាននៅក្នុង សញ្ញាសម្គាល់របស់គណបក្ស ដូចដែលបានណែនាំខាងលើ ។

សូមជម្រាបថា ការបង្កើតគណបក្សនយោបាយថ្មីរបស់ក្រុមអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ ទម្រាំមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃមានការឆ្លើយឆ្លងចោទដាក់គ្នាទៅវិញទៅមកពីក្រុមអ្នកគាំទ្រអតីតប្រឆាំងមួយចំនួនក្នុងនោះមានក្រុមអ្នកគាំទ្រលោក កឹម សុខា និងក្រុមអ្នកគាំទ្រលោក សម រង្ស៊ី ។

យ៉ាងណាក្តីទោះបីមានការវាយប្រហារគ្នាពីអតីតក្រុមប្រឆាំងដែលធ្លាប់រួមរស់ជាមួយគ្នាក្តីលោក អ៊ូ ច័ន្ទរ័ត្ន សមាជិកម្នាក់ដែលទទួលបានសម្បទានសិទ្ធិធ្វើនយោបាយក្នុងចំណោមអ្នកមួយចំនួនទៀតដែលបង្កើតគណបក្សនយោបាយធ្លាប់បានឲ្យដឹងថា

ការបង្កើតគណបក្សនយោបាយថ្មីនេះ គឺជាសិទ្ធិរបស់ក្រុមគាត់ ហើយការបង្កើតគណបក្សនោះទៀតសោតមិនមានបំណងធ្វើការវាយប្រហារទៅអ្នកណានោះទេ ។

លោកថា មកដល់ពេលនេះកម្ពុជាត្រូវមានការកែទម្រង់ ទើបក្រុមលោកសម្រេចដាក់ ឈ្មោះគណបក្សនយោបាយនេះថា«គណបក្សកែទម្រង់កម្ពុជា»៕

ដូចគ្នានឹងបាវចនារបស់គណបក្សនយោបាយដែលត្រូវបានរំលាយ ដោយសាលដីកាតុលាការកំពូល» ។

ដកស្រង់ពិ៖ កោះសន្តិភាព