Social Network

គ្រូបង្រៀន​ម្នាក់រងការព្រមានដោយចូលរួមកម្មវិធីមានអ្នក​កូ​វី​ដ​១៩ ​រួចមក​បង្រៀន​កូនសិស្ស​បន្ត

រាជធានីភ្នំពេញ ៖ គ្រូបង្រៀនម្នាក់ត្រូវរងការស្តីបន្ទោស ដែលបានចូលរួមកម្មវិធីមានអ្នកកូវីដ១៩ ចូលរួមដែរ ។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺលោកគ្រូរូបនេះរងការស្តីបន្ទោសដោយលោកគ្រូមិនត្រូវតែបានចូលរួមកម្មវិធីជាមួយអ្នកផ្ទុកកូវីដ១៩ ទេ តែរួចមកបង្រៀនកូនសិស្សបន្ត ។

នេះបើយោងតាមលិខិតរបស់ក្រសួងអប់រំ ។ យោងតាមលិខិតស្តីបន្ទោសរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា លោក ម៉ៃ ថុនា គ្រូបង្រៀនកម្រិតឧត្តម មុខវិជ្ជា គីមីវិទ្យា

បង្រៀននៅវិទ្យាល័យអង្គតាសោម នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានប្រព្រឹត្តកំហុសឆ្គង ដោយបានចូលរួមកម្មវិធីដែលមានមនុស្សច្រើន ដែលក្នុងនោះអ្នកជំងឺកូវីដ១៩ ម្នាក់បានចូលរួម និងក្រោយមកបានមកបង្រៀន

(ជួបផ្ទាល់ជាមួយ) សិក្រសួងបន្តថា ស្តីបន្ទោសលោក ម៉ៃ ថុនា ដែលបានប្រព្រឹត្តកំហុងឆ្គងក្នុងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការចម្លងជំងឺ-១៩ ក្នុងសហគមន៍ ដោយសាមីខ្លួនមានការពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ ១៩ ប៉ុន្តែមិនបានអនុវត្តវិធានការទប់ស្កាត់ការចម្លងបន្តទៅក្នុងសាលារៀន ។

ស្សនៅក្នុងថ្នាក់ ។ក្រសួងបន្តថា លិខិតស្តីបន្ទោសនេះ អស់ប្រសិទ្ធភាពក្រោយរយៈពេល ២ឆ្នាំ លើកលែងតែក្នុងរយៈពេលនោះសាមីខ្លួនបានប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែម ។

ការស្តីបន្ទោសនេះត្រូវកត់ត្រាទុកក្នុងសំណុំលិខិតរបស់សាមីខ្លួន ។ សូមជម្រាបថា កម្ពុជាមានអ្នកឆ្លងជំកូវីដ១៩ ជារៀងរាល់ថ្ងៃ បន្ទាប់ពីមានករណីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ មករហូតមានករណីស្លាប់១នាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព