Social Network

ក្រសួងការបរទេស ចេញសេចក្តីសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

សេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមីនានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានចាត់តាំងលោក ប្រាក់ ងួនហុង អគ្គលេខាធិការក្រសួងការបរទេស

ជាប្រធានអនុគណៈកម្មការចំពោះកិច្ចនេះ និងមានអនុប្រធាន ព្រមទាំងសមាជិក ២០នាក់ផ្សេងទៀត៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖

ដកស្រង់ពី៖ Fresh News