Social Network

លោក​វេជ្ជបណ្ឌិត​ចូលរួម​ព្យាបាល​ជំងឺ​កូ​វី​ដ តក់ស្លុត​នឹង​វីរុស​ប្រែ​រូប​ថ្មី ចូល​តែ​២​ទៅ​៥​ថ្ងៃ ស៊ី​សួតអស់​ទាំង​សងខាង

រាជធានីភ្នំពេញ ៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត វ៉ាន់ មិច ឯកទេសព្យាបាលជំងឺសួត ជំងឺហឺត និងអាលែកហ្សី បាន រៀបរាប់នៅលើនៅលើគណនីហ្វេសប៊ុក Vann Mich កាលពីម៉ោងជិត១១យប់ថ្ងៃទី២២ មីនា២០២១ យ៉ាងដូច្នេះថា «មានបទពិសោធន៌ ជាង១ឆ្នាំ ក្នុងគ្រប់គ្រង និងព្យាបាលជំងឺកូវីដ ដោយគ្មានការភ័យខ្លាច ឫតក់ស្លុតឡើយ ។

តែក្នុង១ខែ ចុងក្រោយនេះ ចាប់ពី២០ កុម្ភៈ ២០២១ ខ្ញុំមានអារម្មណ៏ភ័យខ្លាច និងព្រួយបារម្ភណាស់ ពីព្រោះវា ជាប្រភេទមេរោគ ប្រែរូបថ្មី (variant virus strain) ដែលក្នុងរយៈពេលតែ២ ទៅ៥ថ្ងៃ វាវាយលុកចូលសួត ធ្វើអោយរលាកសួតធ្ងន់ធ្ងរ ទាំងសងខាង ។ រូបភាពថតសួត ត្រូវបានមេរោគវាយលុកសាច់សួត ដ៏គួរអោយខ្លាច ។

គ្មានថ្នាំណា អាចសម្លាប់វាបានទេ គឺមានតែអនុវត្តន៌អោយបានដាច់ខាត តាមប្រសាសន៌របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣កុំ និង៣ការពារទេ ទើបអាចទប់ស្កាត់ ឫកាត់បន្ថយការឆ្លងរាតត្បាត នៃមេរោគនេះបាន ។

សូមបួងសួងដល់ព្រះ និងវត្ថុស័កសិទ្ធ ក្នុងលោកជួយតាមថែររក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ដល់ថ្នាក់ដឹកនាំប្រទេស ប្រជាជនខ្មែរទាំងអស់ ក្រុមគ្រួសារខ្ញុំ

និងខ្លួនខ្ញុំផ្ទាល់ បានជៀសផុតពីជំងឺនេះ និងសូមអោយមេរោគនេះ សាបរលុតចាកផុតពីប្រទេសខ្មែរយើងឆាប់ៗ» ៕

ដកស្រង់ពី៖ កោះសន្តិភាព