រាជធានីភ្នំពេញ ៖ ព្រៃ និងស្មៅងាប់ៗ នៅក្នុងប្រឡាយអូវែងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ជាច្រើនម៉ោង បង្កអោយមានការភ័យខ្លាច ឆេះរាលដាលទៅដល់លំនៅឋានប្រជាពលរដ្ឋ ហើយសមត្ថកិច្ច និងអាជ្ញាធរ បានចេញរថយន្តជាច្រើនគ្រឿងទៅអន្តរាគមន៍។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីក្បាលព្រលប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅក្នុងប្រឡាយត្រង់ចំណុចក្រុមទី៨ ភូមិ ខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញអណ្តាតភ្លើងបានឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅ និងបានឆេះរាលដាលយ៉ាងរហ័សភ្លាមៗ ប្រជាពលរដ្ឋ មានការភ័យខ្លាច ក៏បានទាក់ទងទៅអាជ្ញាធរ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍ ដោយក្លាយភ្លើង ឆេះរាលដាល់ដល់លំនៅឋាន ដែលនៅក្បែរមាត់ប្រឡាយ ។
តាមប្រឡាយអូវែង។តាមនគរបាលមូលដ្ឋានបានអោយដឹងថា រថយន្ត ពន្លត់ពន្លត់អគ្គីភ័យចំនួន ០៧គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់រហូតដល់វេលាម៉ោងប្រមាណ៨និង៣០នាទី យប់ទើបរលត់ ។
ទាក់ទិនការកើតមានអគ្គីភ័យនេះ ពុំដឹងពីមូលហេតុអ្វីឡើយ ។ បើតាម ប្រជាពលរដ្ឋមានការសង្ស័យមានគេបោះកន្ទុយបារី ឬមានអ្នកដុតសំរាមក្បែរនោះជាហេតុធ្វើអោយឆេះរាលដាល់តែម្តង។
ទោះបីជាយ៉ាងណា ភ្លើងពុំបានឆេះរាលដាលដល់លំនៅឋានឡើយ៕
ដកស្រង់ពី៖ កោះសន្តិភាព