Social Network

ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ប្រោស​ព្រះរាជ​វិភាគទាន​៤០​ម៉ឺន​ដុល្លារ​​ទ្រទ្រង់​ការ​រៀបចំ​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» ព្យាបាល​អ្នកជំងឺ​កូ​វី​ដ

រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រោសព្រះរាជវិភាគទាន២០ ម៉ឺនដុល្លារសម្រាប់ទ្រទ្រង់ការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» ដែលមន្ទីរពេទ្យមួយនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចរៀបចំជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ។

ព្រះមហាក្សត្រ និងសម្តេចម៉ែក្នុងនោះផងដែរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យស្ត្រីនគរទេព ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីត១៩ ហើយនឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យរដ្ឋ ដោយប្រសិទ្ធនាមថា «មន្ទីរពេទ្យហ្លួងម៉ែ» នាពេលខាងមុខនេះ។

ប្រោសព្រះរាជវិភាគទាន៤០ម៉ឺនដុល្លារទ្រទ្រង់ការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» ព្យាបាលអ្នកជំងឺកូវីដក្នុងព្រះរាជសារ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ព្រះករុណាព្រះមហាក្សត្រ បានបង្ហាញពីព្រះរាជហឫទ័យរីករាយចំពោះសម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចទិញយកមន្ទីរពេទ្យឯកជនមួយនេះទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ កម្ពុជា រកឃើញករណីឆ្លងថ្មីចំនួន ៦៣នាក់ ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈទាំងអស់ ភាគច្រើនស្ថិតនៅភូមិសាស្ត្រក្រុងព្រះសីហនុ ចំនួន ៣៤នាក់ បន្ទាប់មករាជធានីភ្នំពេញចំនួន ២៣នាក់ ខេត្តត្បូងឃុំ ៤ នាក់ ខេត្តស្វាយរៀង ១ នាក់ និងខេត្ត កណ្តាល ១ នាក់ ។

ដូច្នេះការឆ្លងក្នុងសហគមន៍បានកើនឡើងដល់ ១៩១៤នាក់ និងចំនួនអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ២៤៤០នាក់ និងមានអ្នកជំងឺកំពុងសម្រាកព្យាបាល តាមមន្ទីរពេទ្យរាជធានី ខេត្តចំនួន ១២៣៤នាក់ និងមាន អ្នកស្លាប់ដោយជំងឺកូវីដ-១៩ មានចំនួន ១១នាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព