Social Network

អតីតជំនួយការលោកសមរង្ស៊ី សុំចូលរួមជីវភាព​នយោបាយជាមួយគណបក្សប្រជាជន

រាជធានីភ្នំពេញ៖ អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានតួនាទីជាជំនួយការលោក សម រង្ស៉ី លោកស្រី ជូឡុង សូម៉ារ៉ា លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យលោក សម រង្ស៉ី បូករួមជាមួយមនុស្សចំនួន ២នាក់ទៀត

ជាអតីតយុវជនរបស់គណបក្សសង្រ្គោះជាតិ បានប្រកាស សុំចូលរួមជីវភាពនយោឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្រប្រជាជនកម្ពុជា

និងជាអុនប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនជនកម្ពុជា ទាំងប៉ុន្មានរូបនេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញ នារសៀលថ្ងៃទី៣១ ខែមីនានេះ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អតីតមន្ដ្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់នោះ រួមមាន៖

ទី១៖ ឈ្មោះ ឃាន វិសេស អាយុ ៣២ឆ្នាំ ដែលកាលនៅគណបក្សសង្គ្រោះជាតិមានតួនាទីជាជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី។

ទី២៖ ឈ្មោះ សៅ ឧសភា អាយុ ២៧ឆ្នាំ អតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានយុវជនស្រុកព្រៃនប់។

ទី៣៖ ឈ្មោះ យូ ច័ន្ទធានី អាយុ ២៧ឆ្នាំ អតីតយុវជនគណបក្ស និងជាអតីតសមាជិកក្រុមហ្វេសប៊ុក សម រង្ស៊ី។

បាយជាមួយគណបក្សប្រជាជនកម្ពុជា។ឯកឧត្តម បន្តថា ការដែរបងប្អូនស្ម័គ្រចិត្ត ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានេះគឺបងប្អូនគិតបានត្រឹមត្រូវហើយ ព្រោះថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ

ចេញពីការកាប់សម្លាប់នោះទេ គឺបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះ ឲ្យមានការអភិវឌ្ឍរីកចម្រើន រហូតដល់សព្វថ្ងៃនេះថែមទៀត។ ឯកឧត្តម ឃួង ស្រេង បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា

គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ហើយអ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ធិផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែងរបស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។

ជាងនេះទៅទៀត ខណៈដែលប្រទេសជាតិ កំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយជំងឺកូវីដ-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីទិញយកវ៉ាក់សាំងចាក់ការពារជំងឺ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា សម្រាប់ការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចហើយ

នូវអង្ករប្រមាណ ១០ម៉ឺនតោន ដើម្បីទុកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕

ដកស្រង់ពី៖ កោះសន្តិភាព