Social Network

សម្តេច​តេ​ជោ ហ៊ុន សែន​ ៖ ក្នុង​ករណី​អ្នកជំងឺ​កូ​វី​ដ​-១៩ មាន​ចំនួន​ច្រើន​ពេកអាច​តម្រូវ​ឱ្យ​ព្យាបាល​តាម​ផ្ទះ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនូវគម្រោងមួយថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ បន្តមានចំនួនឆ្លងច្រើនពេក នោះអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល អាចតម្រូវឱ្យព្យាបាលតាមផ្ទះ ព្រោះបើសិនជាករណីឆ្លងនៅបន្តមានច្រើនជាងចំនួនអ្នកទទួលបានការព្យាបាលជាសះស្បើយ នោះ មន្ទីរពេសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសម្លេងពិសេសទៅកាន់ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័នពាក់ព័ន្ធ បានមានប្រសាសន៍ថា គ្រប់យ៉ាងគឺត្រូវ រៀបចំឱ្យបានមួយជំហានមុន ។

កាលពីពេលប្រជុំអន្តរក្រសួង កន្លងមក ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើ អំពីការរៀបចំព្យាបាលតាមផ្ទះ ខណៈមានបងប្អូនខ្មែរមួយចំនួនរស់នៅប្រទេសបារាំង និងអាមេរិក ក៏បានជូនជាយោបល់ថា អ្នកជំងឺកំរិតស្រាលគួរឱ្យព្យាបាលនៅផ្ទះ ហើយយកតែអ្នកជំងឺកូវីដ ១៩ ធ្ងន់យកមកព្យាបាលនៅមន្ទីរពេទ្យ ។

ទ្យមិនមាសម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា «ឥឡូវនេះគឺ យើងត្រូវព្យាករណ៍សភាពការណ៍ជាមុន អំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យ របស់យើង ។

បើសិនជាជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរ ជោរជន់ទៅដោយអ្នកជំងឺ ទាំងស្រាល ទាំងធ្ងន់ ។

ដូច្នេះ គឺយើងត្រូវមានការរៀបចំមួយ ដោយយកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើន រាបទាំងអ្នកដែលនៅអាមេរិក បារាំង អឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួន ពេទ្យ ដែលអាចទទួលបាន» ។

សម្តេចលោកមានប្រសាសន៍បន្តថា កន្លងមក ដូចជាករណីមន្ត្រីការទូតរបស់យើងពីរនាក់ ឆ្លងកូវីដ នៅប្រទេសបារាំង មន្ទីរពេទ្យគេមិនទទួលឱ្យការព្យាបាលទេ គឺគេឱ្យត្រឡប់មកព្យាបាលតាសម្តេចតេជោ នាយករដ្ឋមន្ត្រីបានបន្ថែមថា

«ដូច្នេះខ្ញុំសុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំ នូវក្រមប្រតិបត្តិ សម្រាប់ការព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយ យើងត្រូវពិនិត្យអំពីលទ្ធភាពក្នុងការទទួលយក មកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទុកសម្រាប់ការព្យាបាលនៅតាមផ្ទះ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀត ក៏វានៅតែមិនគ្រប់ដែរ ។

អ៊ីចឹងវិធីដោះស្រាយមានតែទុក អ្នកមានវិជ្ជមានកូវីដ ប៉ុន្តែស្រាល ទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវតែមានការវិនិច្ឆ័យឱ្យបានច្បាស់ »។មផ្ទះវិញ ។នកន្លែងគ្រប់គ្រាន់សម្រាប់ទទួលព្យាបាលឡើយ ។សម្តេចបានសង្កត់ធ្ងន់ថា ការវិនិច្ឆ័នោះ បើតាមយោបល់របស់សម្តេច គឺស្ថិតលើចំណុច ២ ។

ចំណុចទី១ គឺអ្នកនោះ គឺត្រូវទុកនៅតាមផ្ទះ អ្នកនោះត្រូវតែជាអ្នកដែលមានជំងឺស្រាល ហើយមានផ្ទះសមរម្យ ដែលអាចព្យាបាលបាន ចាំយើងទុកនៅតាមផ្ទះ ។

ប៉ុន្តែបើសិនជាអ្នកនោះ មានជំងឺធ្ងន់ យើងមិនអាចទុកនៅតាមផ្ទះទេ គឺត្រូវយកមកទុកនៅមន្ទីរពេទ្យ ។

មួយទៀតបើផ្ទះរបស់គ្នា មានទំហំតូច ដែលអាចឆ្លងរាលដាលដល់ទៅក្រុមគ្រួសារ ត្រូវតែយកគាត់មកកាន់មន្ទីរពេទ្យដែរ ខ្ញុំយល់ថាយ៉ាងហោចណាស់យើងមាន ៥០% នៃអ្នកជំងឺ ដែលមានលទ្ធភាពព្យាបាលនៅតាមផ្ទះ ហើយក៏ចង់ព្យាបាលនៅតាមផ្ទះដែរ ៕

ដកស្រង់ពិ៖  កោះសន្តិភាព