Social Network

លោក​ជំទាវ​ម៉ែ​ន សំ​អន អំពាវនាវ​សូម​ឱ្យ​ពលរដ្ឋ​ត្រូវ​អត់ធ្មត់ ​និង​សូម​ចូលរួម​ទប់​ស្តា​ត់ពី​កូ​វី​ដ​-១៩នេះ​​

រាជធានីភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ដោយសារតែជំងឺនេះ ពេលឆ្លងវាទៅនិងពេលស្លា.ប់មិនមានញាត្តិមិត្ត បងប្អូនទៅមើលថែនិងទៅធ្វើបុណ្យជូន ដូចកាលពីមិនមានជំងឺកូវីដនោះទេ។

ការអំពាវនាវរបស់ លោកជំទាវម៉ែន សំអនបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១នេះ ខណៈដែរ លោកជំទាវ និងលោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ លោកទេស រដ្ឋមន្ត្រីឱម យិនទៀង

ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខណ្ឌទួលគោក ចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ ដែលបាននិងកំពុងបិទខ្ទប់ដើម្បីបង្ការទប់ស្កាត់ជំងឺ-១៩ នៅសង្កាត់បឹងសាឡាក្នុងឱកាសនោះលោកជំទាវម៉ែន សំអន

បានមានប្រសាសន៍ថា ៖សម្ដេចតេជោហ៊ុន សែនបានគិតគូរនិងព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនគឺ ៣កុំនិង៣ការពារ។ងខណ្ឌទួលគោលោកជំទាវបញ្ជាក់ផងដែរថា ៖ជំងឺដ៏កាចសាហាវនេះនៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅក៏មិនមានអ្នកទៅធ្វើបុណ្យដូចកាលពីមិនទាន់មានកូវីដ-១៩ដែរ ។

ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឲ្យបានជំងឺកូវីដ-១៩នេះ ខណៈដែលរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាបន្តបន្ទាប់នៃការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល ១៤ថ្ងៃ ។

ក្នុងរយៈពេល១៤ថ្ងៃនេះ សូមបងប្អូនទាំងអស់អត់ធ្មត់ ។ ក្រោយ១៤ថ្ងៃ បើយើងអាចបិទខ្ទប់បានជោគជ័យ បងប្អូនប្រជាពលរដ្ឋអាចនឹងដើរហើរនិងប្រកបរបររកស៊ីប្រចាំជីវិតដូចធម្មតាឡើងវិញហើយ។ក រាជធានីភ្នំពេញ។

ជាមួយគ្នានោះលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានមានប្រសាសន៍បញ្ជាក់ផងដែរថា ៖

បងប្អូនប្រជាពលរដ្ឋដែលទទួលអំណោយរបស់សម្ដេចតេជោនៅពេលនេះ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ១៤ភូមិ១៦និង១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានចំនួន ៦០០គ្រួសារ ដោយក្នុងមួយគ្រួសារ

ទទួលបានអង្ករ មី ទឹកត្រីនិងទឹកស៊ីអ៊ីវ ដើម្បីចូលរួមរំលែកនូវការលំបាក ពេលដែលបងប្អូនត្រូវបានរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបិទខ្ទប់មិនឲ្យចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

ដកស្រង់ពី៖ កោះសន្តិភាព