Social Network

រដ្ឋមន្ត្រី​កសិកម្ម​ ៖ ​យើង​កំពុង​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ការ​ដឹក​ជញ្ជូន

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅទូទៅទាំងប្រទេសក្នុងដំណាក់កាលចុងក្រោយនេះផ្សារធំៗមួយចំនួនត្រូវបិទបណ្តោះអាសន្ន ហើយការដឹកជញ្ជូនឆ្លងកាត់ក៏មានភាពតឹងតែង ហើយសម្រាប់វិស័យកសិកម្មបាននិងកំពុងរកវិធីដោះស្រាយលើការដឹកជញ្ជូនកសិផលនិងការរៀបំបណ្តាញទីផ្សារផងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា«ប្រាកដណាស់យើងកំពុងតែប្រឈម និងរកវិធីដោះស្រាយ មិនមានតែបញ្ហាលើការដឹកជញ្ជូនពីខេត្តចូលមករាជធានីភ្នំពេញនោះទេ។

ឥលូវនេះសូម្បីតែក្រុមហ៊ននាំចេញកសិផលដូចជាផ្លែចេកក៏ប្រឈមដែរ ព្រោះប្រទេសនាំចូលគេត្រូវការលិខិតបញ្ជាក់ការនាំចេញច្បាប់ដើម ពេលនេះគេចូលមកអត់បាន មានការកកស្ទះមួយចំនួនដែរ។ឥលូវនេះខ្ញុំកំពុងដាក់វិធានការ ត្រូវដោះស្រាយយ៉ាងម៉េច សម្របសម្រួលលិខិតស្មាមដើម្បីធ្វើការនាំចេញដោយរលូន។

ដោយឡែកការនាំចូលមកពីបណ្តាខេត្តក៏ប្រឈមខ្លាំងណាស់ដែរ ព្រោះបណ្តាញចែកចាយនៅទីក្រុងភ្នំពេញត្រូវបានបិទខ្ទប់ទាំងអស់ទាំងផ្សារដើមគរ និងបណ្តាផ្សារមួយចំនួនទៀត អីចឹងកសិករ សហគមន៍កសិកម្ម គាត់ផលិតបានគាត់មិនអាចដឹកមកផ្ទាល់ដោយខ្លួនឯកបាន ហើយអ្នកបញ្ជាទិញពីភ្នំពេញក៏មិនហ៊ានចេញមកដែរ។ដូច្នេះបញ្ហានេះកំពុងតែប្រឈម

ដែលខ្ញុំបានទទួលព័ត៌មានមកគ្រប់ពីមន្ត្រីសុំយោបល់របស់ខ្ញុំ ហើយយើងកំពុងចាត់វិធានការដោះស្រាយត្រូវធ្វើលិខិតបញ្ជាប់យ៉ាងម៉េចដើម្បីកិច្ចការនេះដំណើរការទៅវិញបានទាំងការដឹកជញ្ជូននិងការផលិត»។

ឯកឧត្តមលើកឡើងថា ផលិតផលរបស់យើងដែលចាប់ផ្តើមឡើងស្ទើតែនាំចូលទាំងស្រុង ដែលយើងអាចផលិតបានត្រឹមតែ២០ឬ៣០%តែប៉ុណ្ណោះ។ប៉ុន្តែ មកទល់ចុងឆ្នាំ២០២០នេះ យើងអាចឈានដល់ការផ្គត់ផ្គង់ដល់ទីផ្សារជាមធ្យមប្រមាណ៧៥%

ហើយនៅក្នុងរដូវរំហើយយើងអាចផលិតបានដល់៨០% ហើយនៅក្នុងរដូវបានប្រាំងនេះ ដោយសារខ្វះទឹកនិងសីតុណ្ហភាពក្តៅមិនអាចផលិតបានទៅដល់កម្រិតមួយមិនប្រសើរនោះទេ អីចឹងវាធ្លាក់មកនៅក្រោម៧០% ហើយនេះគឺជាអ្វីដែលយើងខិតខំប្រឹងប្រែង ។

ឯកឧត្តម រដ្ឋមន្ត្រីចោទជាសួរថា «តើយើងចង់ផលិតឱ្យបាន១០០%ឬទេ? នេះគឺជាអ្វីដែលយើងបានដាក់ចូលទៅក្នុងផែនការរបស់យើង ក៏ដូចជាស្វះស្វែងរកការគាំំទ្រថវិកា និងការរៀបរយទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុក,

ទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសប្រព័ន្ធចែកចាយ ក៏ដូចជាប្រព័ន្ធស្តុកដែលយើងហៅថាប្រព័ន្ធត្រជាក់ទាំងការផលិតបន្លែ ត្រី សាច់ឱ្យបានរៀបរយនៅពេលអនាគត។

ទន្ទឹមនិងនេះ យើងត្រូវបង្កើនការផលិតរបស់យើងតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់ ការដាំដំណាំហូបផ្លែ យកស្លឹក ឬមើមនេះ គឺយើងត្រូវមានប្រព័ន្ធស្រោចស្រព ដែលត្រូវការចំណាយថវិកាតិច ហើយឈានដល់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង ហើយប្រកបដោយគុណភាពដែលជាចំណុចពិសេសតម្រូវឱ្យយើងខិតខំបន្តទៀត»។

ឯកឧត្តមសង្កត់ធ្ងន់ថា«អ្វីដែលសំខាន់នោះ គឺយើងត្រូវរៀបចំបណ្តាញទីផ្សារបោះដុំនៅកម្ពុជា យើងត្រូវរកទីតាំងនៅជាយក្រុងដែលសំខាន់ដើម្បីអាចបណ្តុំកសិករ

ឬសហគមន៍កសិកម្មអាចដឹកជញ្ជូនកសិផលរបស់ពួកគាត់មកលក់បោះដុំបាននៅជាយក្រុង។ការដាំដុះបើយើងមិនបានគិតគូគ្រប់ជ្រុងជ្រោយនូវបណ្តាញចែកចាយ លក់ដូរបោះដុំដូចក៏ដូចជាលក់រាយនោះយើងមិនអាចផលិតទៅតាមតម្រូវការបានទេ ហើយយើងត្រូវគិតគូលើបញ្ហានេះ»៕ដែរ ។

ដកស្រង់ពី៖ កោះសន្តិភាព