Social Network

ដំណឹងដ៏សែនរីករាយបំផុត! អ្នកជំងឺកូវីដ១៩ ចំនួន ៨៣៤ នាក់បានជាសះស្បើយនិងបានចាកចេញមកផ្ទះ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នាវេលាម៉ោងប្រមាណជាង១១យប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ តាមរយៈវិទ្យុទាក់ទងរបស់សមត្តកិច្ច តាមគោលដៅនិមួយៗ ក្នុងរាជធានីភ្នំពេញ បានប្រកាសឲ្យជួយសម្រួល នឹងបើកផ្លូវឲ្យមនុស្សជាច្រើននាក់ ដែលបានចាកចេញពីមណ្ឌលកោះពេជ្រ វិលត្រឡប់ទៅផ្ទះវិញ ក្រោយពីទទួលបានការព្យាបាលជាសះស្បើយពីជម្ងឺកូ-១៩ ។

សមត្តកិច្ចប្រកាសថា នៅវេលាម៉ោងខាងនេះមានអ្នកដែលទៅព្យាបាលជម្ងឺកូវីដ.១៩ ក្មេង.ចាស់ ប្រុសស្រីជាច្រើន ខ្លះដៃកាន់យួរនិងឱ្បបង្វិច ខោអាវ សើចសប្បាយរីករាយ

បាន នឹងកំពុងចាកចេញពីមណ្ឌលធ្វើចត្តាឡីស័កកោះជ្រ នារាត្រីថ្ងៃទី ២៧ ខែមេសាដោយ ធ្វើដំណើរដោយថ្មើជើង ដើម្បីរកមធ្យោបាយជិះទៅផ្ទះរៀងខ្លួន ដែលពួកគាត់បានជាសះស្បើយពីជម្ងឺកូវីដ-១៩ ឃើញដូច្នោះសមត្តកិច្ចក៏បានជួយសម្រួល នឹងបើកផ្លូវឲ្យពួកគាត់ធ្វើដំណើរបានយ៉ាងរលូនផងដែរ ដែលខ្លះមានក្រុមគ្រួសារទៅដឹក ខ្លះបានហៅម៉ូតូឌុប កង់បី ជិះមកផ្ទះ ។

ក្នុងហេតុការណ៍នោះដែរ នៅវេលាម៉ោងប្រមាណជាង១១ យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ គេបានឃើញ លោកស្រី ពេជ ច័ន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បង្ហោះព័ត៌មានតាមគេហទំព័រសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកស្រី ដែលមានឈ្មោះថា (Chanmony pich)

បញ្ជាក់ថា «ថ្ងៃនេះព្រះចន្ទ័រះពេញវង់ល្អណាស់ ហេីយក៏ជាថ្ងៃដែលល្អពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាលCovid កោះពេជ្រចំនួន៨៣៤ នាក់ បានជាសះស្បេីយនិងត្រូវធ្វេីចត្តាលីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត ។

សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងCovid 19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិ ត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺទាំងអស់ ដោយយកចិត្ទុកដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនេះ