Social Network

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ទ្រង់ទ្រាយ​ធំ ​ជូន​ពលរដ្ឋ​នៅ​តំបន់​ក្រហម​​ចាប់​អនុវត្ត​ថ្ងៃ​ទី​១ -៣០ ខែឧសភា

រាជធានីភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្រហមនឹងចាប់អនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ ។

នេះបើតាមទូរទស្សន៍ជាតិដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម នាពេលខាងមុខ ទទួលបានជោគជ័យតាមការគ្រោងទុក ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានស្នើសុំការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៣ចំនុចសំខានៗ គឺ

១- សូមឲ្យអាជ្ញាធរខណ្ឌនីមួយៗ ស្រង់តួលេខជាក់លាក់ចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋាន

២- សូមឲ្យអាជ្ញាធរខណ្ឌនីមួយៗ អំពាវនាវឲ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំង តាមទីតាំងកំណត់

៣- សូមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឲ្យបងប្អូនកម្មករ ក្នុងខណ្ឌទាំង៤ មកទទួលវ៉ាក់សាំងតាមទីតាំងកំណត់ ។កម្ពុជាបានផ្សាយមុននេះបន្តិច ។

សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមដែលនឹងចាប់បើកយុទ្ធនាការ

ពីថ្ងៃទី១ ដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១ រៀបចំដោយក្រសួងការពារជាតិ ៕

ដកស្រង់ពី៖ កោះសន្តិភាព