លោក ឆាង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ និងព័ត៌មាន នៃរបបសាធារណរដ្ឋខ្មែរ បានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ក្មួយស្រីរបស់លោក អ្នកស្រី អេង លីគង់ (Lykuong Eng) បានបង្ហោះហ្វេសប៊ុកផ្លូវការមុននេះប៉ុន្មាននាទីមុននេះ ចូលរួមសោកស្តាយ ក្នុងការបាត់បង់ធនធានមនុស្សដ៍ល្អសម្រាប់កម្ពុជា។
អ្នកស្រីបញ្ជាក់ថា “ក្មួយពិតជាមានការសោកស្តាយលោកពូជាខ្លាំងសម្រាប់ការបាត់បង់ធនធានមនុស្សដូចជាលោកពូ និងសោកស្តាយដោយមិនបានទៅចូលរួមបុណ្យសព ដោយផ្ទាល់នៅលើទឹកដីសហរដ្ឋអាមេរិក”៕
ដកស្រង់ពី៖ កម្ពុជាស្មី